ព័ត៌មានជាតិ
កម្ពុជា-ចិន គ្រោងធ្វើការរួមគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
កម្ពុជា-ចិន គ្រោងធ្វើការងាររួមគ្នាក្នុងការបង្កើតឱកាសកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវថ្នល់ ភស្តុភារកម្ម ផ្លូវទឹក ផ្លូវដែក ការអប់រំបណ្ដុះបណ្ដាលនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងចូលរួមគាំទ្រគម្រោងអាទិភាពសំខាន់ៗ។

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោក Zeng Jinghua អគ្គនាយកនៃគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន បានលើកឡើងពីគោលដៅរបស់ខ្លួនក្នុងការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការស្របតាមចក្ខុវិស័យរួមរបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ។
លោក Zeng Jinghua បានគូសបញ្ជាក់ពីគម្រោងនានារបស់ខ្លួន ដែលបាននិងកំពុងអនុវត្ត ក្នុងនោះមានគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍភាគនិរតីឆុងឈីង តាមរយៈការប្រើប្រាស់ខ្សែផ្លូវសមុទ្រតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរទំនិញរវាងគ្នា ទៅវិញទៅមក នៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរ។

លោកស្រីរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ពីចក្ខុវិស័យ និងទិសដៅរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យសាធារណ និងដឹកជញ្ជូន ដែលចាំបាច់ត្រូវធានាដល់ការតភ្ជាប់ប្រទាក់ក្រឡារវាងការដឹកញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងការតភ្ជាប់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ-ដឹកជញ្ជូនឱ្យរលូន មានតម្លៃថោក និងអាចប្រកួតប្រជែងជាមួយប្រទេសដ៏ទៃ។
លោកស្រីក៏បានលើកឡើងអំពីសមិទ្ធផល និងគម្រោងនានាដែលក្រសួងសាធារណការ បានសម្រេចបាន និងកំពុងអនុវត្ដ រួមមានការចូលរួមអនុវត្តទិសដៅគោលនយោបាយជាតិ ជាពិសេសការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ការរៀបចំកសាងផែនការមេ ការរៀបចំឯកសារក្របខណ្ឌច្បាប់ពាក់ព័ន្ធនានា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យភាពប្រទាក់ក្រឡានៅទូទាំងប្រទេស។
ជាមួយគ្នានោះដែរ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងថ្លែងអំណរគុណដល់វិទ្យាស្ថានអប់រំនៃក្រុងឆុងឈីង តាមរយៈប្រតិភូនាពេលនេះ ដែលបានជួយគាំទ្រដល់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នាពេលកន្លងមក និងការសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា និងអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយគ្នានាពេលនេះ។

លោកស្រី បានស្នើដល់លោកប្រធានគណៈប្រតិភូ ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ និងសិក្សាចូលរួមអនុវត្តគម្រោងអាទិភាពនានារបស់ក្រសួង និងពិចារណាជួយគាំទ្រផ្ដល់នូវការបណ្តុះបណ្តាល និងអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ដល់មន្រ្តីរាជការក្រសួង និងនិស្សិតដែលកំពុងសិក្សានៅនៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន លើមុខជំនាញពាក់ព័ន្ធដើម្បីពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតជាមួយគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


