សេដ្ឋកិច្ច
លទ្ធផលចរចារពន្ធបដិការកម្ពុជា-អាមេរិក សង្ឃឹមមានពន្លឺថ្មី ក្រោម ៣៦%
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា លទ្ធផលចរចាពន្ធបដិការកម្ពុជា-អាមេរិក សង្ឃឹមមានពន្លឺថ្មី ពោលគឺក្រោម ៣៦% ខណៈកម្ពុជាបានចរចាដោយបើកចំហ និងស្មោះត្រង់ជាមួយភាគីអាមេរិក។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងប្រាប់សារព័ត៌មានក្នុងពេលចុះពិនិត្យតម្រាយផ្លូវការបោះនិយាមកាសាងសង់ព្រែកជីកហ្វូណតេជោនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ថា ក្រុមការងារចំពោះកិច្ច បានបញ្ជូនឯកសារទាំងអស់ពាក់ព័ន្ធនឹងការចរចាពន្ធបដិការទៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានពិភាក្សាគ្នារួចហើយ និងធ្វើរបាយការណ៍ដាក់ជូនទៅប្រធានាធិបតីលោក ដូណាល់ ត្រាំ ហើយសង្ឃឹមថា មិនយូរទេ នៅថ្ងៃ ០១ ខែសីហាខាងមុខនេះ នឹងឯកភាពគ្នាហើយ។

លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «យើងសង្ឃឹមថា សប្ដាហ៍ក្រោយ យើងនឹងទទួលព័ត៌មានពីសហរដ្ឋអាមេរិកអំពីអត្រាពន្ធបដិការ ហើយបើយើងមើលប្រទេសជិតខាង ប្រទេសហ្វីលីពីនបានចុះពី២០ មក ១៩% ប្រទេសជប៉ុនចុះពី ២៥% មកនៅត្រឹម ១៥% អញ្ចឹងពេលចរចាយើងខ្ញុំក៏បានសំណូមពរស្វិតស្វាញ សុំឱ្យពន្ធបដិការកម្ពុជា មានភាពប្រកួតប្រជែងជាមួយប្រទេសនៅជុំវិញយើង ដែលជាដៃគូនៅជុំវិញយើងនេះ បើយើងខ្ពស់ យើងមានការលំបាកក្នុងការប្រកួតប្រជែង»។
កាលពីថ្ងៃទី ០៧ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ពីការបញ្ចុះពន្ធបដិការពី ៤៩% មកអត្រា ៣៦% លើទំនិញរបស់កម្ពុជាដែលនាំចូលទៅអាមេរិក ដែលនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី ០១ ខែសីហា បន្ទាប់ពីកម្ពុជាចរចាតាមប្រព័ន្ធអនឡាញ និងជួបផ្ទាល់ជាមួយតំណាងពាណិជ្ជកម្មអាមេរិកចំនួន ២ដង។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ និងមុខទំនិញសំខាន់ៗ ទៅអាមេរិកក្នុងទំហំទឹកប្រាក់ជាង ៥,៥ ពាន់លានដុល្លារ កើនឡើង ២៥,៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ ចំណែកអាមេរិកនាំចូលមកវិញមានទំហំជាង ១៦០ លានដុល្លារ កើនឡើង ២៩%។
នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារកើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លានដុល្លារ កើនឡើង ១១,៤% និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃជាង ២៦៤ លានដុល្លារ កើន ២%។
ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


