សេដ្ឋកិច្ច
ផ្លែលម៉ើនៅតែមានទីផ្សារល្អនៅឆ្នាំនេះ ខណៈតម្លៃក៏កាន់តែប្រសើរ
កសិករដាំផ្លែលម៉ើពីរនាក់ប្ដីប្រពន្ធ ស្ថិតនៅខេត្តកំពង់ធំ អាចប្រមូលផលលម៉ើលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ៧ដុល្លារ ទៅ ១០ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈតម្រូវការក្នុងស្រកនៅតែល្អ។

ស្ថិតនៅក្នុងវ័យ ៥៣ឆ្នាំ អ្នកស្រី ឆុង សោភា ជាម្ចាស់ចម្ការលម៉ើ ដែលមានទីតាំងស្ថិតនៅស្រុកតាំងគោក ខេត្តកំពង់ធំ ប្រាប់ កម្ពុជាថ្មី ថា ឆ្នាំនេះដំណាំលម៉ើក្នុងចម្ការអ្នកស្រី អាចប្រមូលផលបានច្រើនជាងឆ្នាំមុន ចំណែកតម្លៃវិញក៏បានល្អផងដែរ។
អ្នកស្រី បន្តថា ទិន្នផលលម៉ើឆ្នាំនេះ អាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ៧ដុល្លារ ទៅ ១០ដុល្លារ ក្នុងមួយគីឡូ ពោលគឺអាស្រ័យទៅលើការលក់ដុំ និងលក់រាយ។

ម្ចាស់ចម្ការរូបនេះ បានឱ្យដឹងដែរថា ចូលមកដល់ដើមខែសីហានេះ ចម្ការអ្នកស្រី កំពុងតែបើកទទួលភ្ញៀវទេសចរឱ្យចូលរួមទស្សនាក្នុងចម្ការ និងកំពុងតែបានដាក់លក់ផ្លែលម៉ើ និងទឹកលម៉ើស្រស់ នៅក្នុងចម្ការផ្ទាល់។
អ្នកស្រី ឆុង សោភា បញ្ជាក់ទៀតថា ដំណាំលម៉ើថ្វីត្បិតតែងាយស្រួលដាំដុះ និងអាចលក់បានតម្លៃខ្ពស់ តែក៏វាអាស្រ័យទៅលើយើងខ្លួនឯងចេះធ្វើទីផ្សារ មិនតែចំពោះតែការលក់ផ្ទាល់នៅចម្ការនោះទេ ការធ្វើទីផ្សារតាមអនឡាញ និងតាមរយៈការផ្សព្វផ្សាយផ្សេងៗ ក៏ជាកត្តាមួយសំខាន់ដែលនាំឱ្យមុខរបរនេះ អាចបន្តទៅមុខបាន ផងដែរ។

ក្រៅពីលក់ផ្លែលម៉ើ អ្នកស្រី ឆុង សោភា និងស្វាមី ក៏មានមុខរបរមួយទៀតនោះគឺ ជំនាញច្នៃស្រាលម៉ើ ដែលមានស្ដង់ដា មិនចាញ់ផលិតផលបរទេសនោះឡើយ។
ដំណាំលម៉ើរបស់អ្នកស្រី ឆុង សោភា ក្នុងមួយឆ្នាំ អាចប្រមូលផលបានចន្លោះពី ៧តោន ទៅ៨តោន ស្របទៅតាមអាកាសធាតុអំណោយផល ពិសេសគឺសម្បូរទឹកភ្លៀងច្រើនដូចឆ្នាំនេះជាដើម។


គិតមកទល់ពេលនេះ មុខរបរដាំផ្លែលម៉ើរបស់អ្នកស្រី ឆុង សោភា និងស្វាមី មានរយៈពេលប្រមាណជាង៤ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ។ បច្ចុប្បន្ន ចម្ការលម៉ើរបស់អ្នកស្រី មានផ្ទៃដីដាំដុះសរុប២ហិកតា និងមានដើមលម៉ើដែលអាចប្រមូលបានចំនួន៤០០ដើម៕


អត្ថបទ ៖ សួស សិត
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


