សេដ្ឋកិច្ច
វិស័យអចលនទ្រព្យមានកំណើនទាប នៅឆមាសទី១
វិស័យអចលនទ្រព្យមានកំណើនទាប ០,៨% នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥នេះ ដោយសារតែការធ្លាក់ចុះ នៃតម្លៃ និងទំហំឥណទានសម្រាប់លំនៅឋាន ស្របពេលដែលការវិនិយោគផ្ទាល់បរទេសក្នុងវិស័យនេះមានការធ្លាក់ចុះ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ បង្ហាញថា សន្ទស្សន៍ថ្លៃលំនៅឋាន បានរួមថយចុះជាមធ្យម ៣,៦% ដែលក្នុងនោះនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តបានថយចុះ ៣,៦% និង ៧,១% រៀងគ្នា ខណៈទំហំឥណទានសម្រាប់លំនៅឋាន បានធ្លាក់ចុះប្រមាណ ១៧%។
លោកស្រី គឹម គិនកេសា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានលើកឡើងថា ផ្នែកទីផ្សារលំនៅឋាន និងដីធ្លី ការផ្គត់ផ្គង់នៅមានច្រើនទាំងបុរី និងខុដូ ដែលមិនទាន់លក់អស់ នៅឆ្នាំ ២០២៤ តម្លៃនៅបន្តទាបនៅឡើយ ហើយម្ចាស់គម្រោងគាត់នៅបន្តលក្ខខណ្ឌបង់រំលោះ ឬក៏ប្រមូសិនផ្សេងៗ។ គម្រោងបើកលក់ថ្មីយឺតជាងមុន វាធ្វើឱ្យទីផ្សារចាប់ផ្ដើមទិញយក គម្រោងដែលនៅសល់ចាស់ៗ ដែលជាសញ្ញាវិជ្ជមាន។

លោកស្រីបន្ថែមថា៖ «យើងមិនគិតថាតម្លៃ វានឹងហក់ឡើងភ្លាមៗទេ ប៉ុន្តែការដែលវាធ្លាក់ចុះ កំពុងតែយឺតជាងមុន អាហ្នឹងជាពេលមួយមានភាពច្បាស់លាស់ ទាំងអ្នកលក់ និងអ្នកទិញ គាត់ដឹងតម្លៃនៅកន្លែងណា ប្រតិបត្តិការទិញ-លក់ នៅក្នុងឆ្នាំ ២០២៥ អាចនឹងកើតឡើងច្រើនជាងឆ្នាំមុន ប៉ុន្តែតម្លៃប្រហែលមិនខ្ពស់ទេ»។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានប្រាប់ឱ្យដឹងថា ដោយសារនៅប៉ុន្មានឆ្នាំកន្លងមក មានការរងផលប៉ះពាល់ច្រើនទៅលើវិស័យអចលនទ្រព្យ ខណៈថ្មីៗនេះ មានក្រុមហ៊ុនអភិវឌ្ឍន៍ធំចាប់ផ្ដើមសកម្មភាពសាងសង់ឡើងវិញ ដែលដំណើរការដើម្បីជួយជំរុញឱ្យទីផ្សារមានចរន្តឡើងវិញ។

លោក ច្រឹក សុខនីម យល់ឃើញថា៖ «វាជាដំណើរការដើម្បីជួយជំរុញឱ្យទីផ្សារមានចរន្តឡើងវិញ បើយើអត់មានធ្វើអីខ្លះទេ អញ្ចឹងទីផ្សារវាកាន់តែលំបាក តែបញ្ហាដែលយើងអាចត្រូវការជំនួយធំបំផុតគឺការចាក់ចូលវិស័យហិរញ្ញវត្ថុទៅក្នុងទីផ្សារអចលនទ្រព្យឱ្យបានកាន់តែច្រើនជាងនេះបន្ថែមទៀត ទើបអាចឱ្យអ្នកអភិវឌ្ឍដំណើរការអាជីវកម្មបានស្រួល»។
លោក ច្រឹក សុខ នីម បន្ថែមថា បច្ចុប្បន្នតម្លៃបុរី ខុនដូ មិនមានការកើនឡើងទេ ខណៈគម្រោងដែលមានសម្រាប់កំពុងដំណើរការលក់ ហើយគម្រោងថ្មីជាជម្រើសដែលខកខានការសាងសង់ប្រហែលមួយឆ្នាំ ឬ២ ឆ្នាំកន្លងមក៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


