Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះវិញបន្តិច ក្រោយកើនឡើងជិត ២% កាលពីថ្ងៃចន្ទ

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះមកវិញបន្តិចសម្រាប់ការជួញដូរលើទីផ្សារអាស៊ី​នា​ព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបាន​កើនឡើងជិត ២ ភាគរយ ពេលបិទការជួញដូរ​នៅថ្ងៃចន្ទ ដោយសារតែកង្វល់ជុំវិញការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត​ ម៉ាក​ Brent បានធ្លាក់ចុះ ១៦ សេន ឬ ០,២៣ ភាគរយ ​មកនៅត្រឹម ៦៨,៦៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ ព្រឹក ម៉ោងនៅក្រុងហុងកុង។​ ចំណែកឯតម្លៃប្រេង​ឆៅនាពេល​អនាគត​របស់អាមេរិក ម៉ាក​ West Texas Intermediate (WTI) វិញ បាន​ធ្លាក់ចុះ ១៦ សេន ឬ ០,២៥ ភាគរយ មកនៅត្រឹម ៦៤,៦៤ ដុល្លារ/បារ៉ែល។ ​

យ៉ាងណាមិញ តម្លៃប្រេងទាំង២ បាន​កើនឡើងជិត​ ២ ភាគរយ កាលពីថ្ងៃចន្ទ ដោយ​កើនឡើងដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេល​ ២ សប្ដាហ៍។ ​កំណើននេះជំរុញជាចម្បងដោយ​កង្វល់នៃការរំខាន​ផ្នែកផ្គត់ផ្គង់ ក្រោយ​អ៊ុយក្រែនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ហើយខណៈ​វិនិយោគិន​រំពឹងថា ​សហរដ្ឋអាមេរិកអាច​បន្ថែមពន្ធលើប្រេងរុស្ស៊ី។

ការវាយប្រហារ​របស់អ៊ុយក្រែន​បានរំខានដល់ការ​ចម្រាញ់កែច្នៃ និងការនាំចេញប្រេងរបស់​រុស្ស៊ី ហើយ​បាន​បង្កើតជាកង្វះខាតប្រេងសាំងនៅតាមតំបន់មួយ​ចំនួន​របស់រុស្ស៊ី។​ ហើយថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ទើប​តែបាន​គំរាមថា លោក​នឹង​ដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែម ប្រសិន​បើ​កិច្ចព្រមព្រៀងសន្តិភាព​មិន​បាន​សម្រេច​ឡើងក្នុងរយៈពេល ២ សប្ដាហ៍ខាងមុខ។

តម្លៃប្រេងក៏កើនឡើងផងដែរ ដោយសារតែការធ្លាក់ចុះនៃប្រេងក្នុងស្តុករបស់អាមេរិក ដែលនេះបង្ហាញពីតម្រូវការរឹងមាំ។ យ៉ាងណាមិញ កំណើននៅតែមាន​កំណត់ដោយសារតែក្ដីរំពឹងពីកំណើនផលិតកម្ម​របស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម