សេដ្ឋកិច្ច
ទីផ្សារស្រូវ-អង្ករ កម្ពុជាបានធ្លាក់ចុះ
ទីផ្សារអង្ករនៅលើពិភពលោកបានធ្លាក់ចុះយ៉ាងគំហុក ប្រមាណ ៤០% ដែលបានទម្លាក់សម្ពាធដល់តម្លៃស្រូវនៅកម្ពុជាផងដែរ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ថា តម្លៃស្រូវ-អង្ករនៅកម្ពុជា និងពិភពលោកបានធ្លាក់ចុះ ដោយសារកំណើននៃផលិតកម្មប្រទេសមួយចំនួន ដែលជាប្រទេសនាំចូល ដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ីជាដើម ដោយសារអាកាសធាតុអំណោយផល ធ្វើឱ្យទិន្នផលនៃការដាំដុះរបស់ប្រទេសទាំងនោះកើនឡើង ខណៈប្រទេសហ្វីលីពីនផ្អាកការនាំចូលអង្ករចំនួន ៦០ ថ្ងៃ។
ហ្វីលីពីន ជាប្រទេសនាំចូលអង្ករធំមួយនៅលើពិភពលោក ដែលនាំចូលប្រមាណ ៤ លានតោន ដែលភាគច្រើនចេញពីប្រទេសអាស៊ីដូចជា វៀតណាម ថៃ កម្ពុជា និងភូមា។
លោក លន់ យ៉េង យល់ឃើញថា៖ «ការផ្អាកនាំចូលរបស់ហ្វីលីពីន ៦០ ថ្ងៃនេះ ធ្វើឱ្យអង្ករប្រមាណ ១ លានតោន ចាល់នៅលើទីផ្សារ ដែលស្តុកប្រទេសអាស៊ីទាំងអស់នេះត្រូវចាល់ទាំងអស់ ធ្វើឱ្យសម្ពាធនេះ ធ្លាក់ទៅដល់ការប្រមូលផលស្រូវ ដែលអង្ករអត់ទីផ្សារ ធ្វើឱ្យតម្លៃស្រូវក៏ធ្លាក់ចុះដែរ»។

លោក លន់ យ៉េង បញ្ជាក់ថា៖ «អង្ករប្រភេទដូចៗ គ្នាយើងធ្លាប់លក់បាន ៥៥០ ដុល្លារ ក្នុងមួយតោន ឥឡូវលក់បានតម្លៃ ធ្លាក់នៅ ៤០០ ឬ ៣៨៥ ដុល្លារ ក្នុងមួយតោន ដែលធ្លាក់ប្រមាណ ៤០%»។
ទោះយ៉ាងណា ទោះតម្លៃស្រូវធ្លាក់ចុះ ក៏រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក នៅតែបន្តទិញតាមលទ្ធភាព ដើម្បីជួយកសិករ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តម្លៃស្រូវបានធ្លាក់ចុះ ចាប់តាំងពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ ដោយសារប្រទេសបញ្ជាទិញពីប្រទេសនាំចូលអង្ករស ស្របពេលដែលមានការប្រជែងទម្លាក់ថ្លៃអង្ករយ៉ាងគំហុកពីសំណាក់ប្រទេសនាំចេញ ដែលបង្កឱ្យមានបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិ។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា៖ «ដើម្បីជួយកាត់បន្ថយសម្ពាធលើថ្លៃស្រូវនៅតាមវាលស្រែ ក្រសួងកសិកម្មបានសហការជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ធនាគារ ARDB អាជ្ញាធរថ្នាក់ក្រោមជាតិ និងសហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈការផ្ដល់ប្រាក់កម្ចីពិសេសឱ្យរោងម៉ាស៊ីនដៃគូជួយទិញស្រូវសើមដល់វាល ព្រមទាំងបានដាក់ពង្រាយមន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យជួយសម្របសម្រួលរកម្ចាស់រោងម៉ាស៊ីនទិញស្រូវ និងរករថយន្តដឹកឱ្យទាន់ពេលវេលា។
គោលដៅចម្បងនៃការអន្តរាគមន៍ទាំងនេះ គឺដើម្បីជួយស្តារថ្លៃស្រូវឱ្យបានកើនឡើងវិញមួយកម្រិត និងបញ្ចៀសការកកស្ទះការប្រមូលផលរបស់ប្រជាកសិករនៅតាមទីវាល។
នៅរដូវកាលក្រោយៗ ក្រសួងកំពុងជំរុញលើកទឹកចិត្តឱ្យប្រជាកសិករងាកមកចូលរួមជាមួយសហគមន៍កសិកម្មទំនើប ដើម្បីរាជរដ្ឋាភិបាលអាចមានលទ្ធភាពអាចជួយទ្រទ្រង់ជាដើមទុនស្តារសមត្ថភាពផលិតកម្មឡើងវិញ តាមរយៈការផ្តល់កម្ចីការប្រាក់ទាប ការជួយកាត់បន្ថយថ្លៃដើម និងការងាកមកចាប់យកការធ្វើកសិកម្មតាមកិច្ចសន្យា ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការការពារកសិករពីបញ្ហាវិបត្តិថ្លៃដូចពេលបច្ចុប្បន្ន។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) នៅក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤២០ ៥៧២តោន ទៅកាន់គោលដៅ ៦៥ ប្រទេស គិតជាទឹកប្រាក់បានចំនួន ៣០៩.៣២ លានដុល្លារសហរដ្ឋអាមេរិក។
កម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៨៧៣ ០៧៨ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៩១៤.២១ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


