ព័ត៌មានអន្ដរជាតិ
ថៃបន្តព្រួយបារម្ភពីបញ្ហាសេដ្ឋកិច្ច ដោយសារតែព្យុះនយោបាយក្នុងស្រុក
បណ្ដាសេដ្ឋវិទូកំពូលៗរបស់ថៃ បានព្រមានថា អស្ថិរភាពនយោបាយក្នុងស្រុកនាពេលបច្ចុប្បន្ន អាចរំខានដល់ការចំណាយរបស់រដ្ឋាភិបាល និងផែនការជំរុញសេដ្ឋកិច្ច ដែលរងនូវភាពលំបាកជាច្រើនរួចស្រាប់ហើយ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការព្រមាននេះ ធ្វើឡើងក្រោយតុលាការធម្មនុញ្ញថៃសម្រេចដកតំណែងជានាយករដ្ឋមន្រ្តីថៃរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ពាក់ព័ន្ធនឹងការបែកធ្លាយសារសម្លេងសន្ទនាជាមួយប្រធានព្រឹទ្ធសភា សម្ដេច ហ៊ុន សែន ជុំវិញភាពតានតឹងព្រំដែនរវាងប្រទេសទាំង២ ដែលធ្វើឱ្យថៃធ្លាក់ចូលទៅក្នុងវិបត្តិគ្មានមេដឹកនាំជាថ្មី។
ក្រុមសេដ្ឋវិទូជឿជាក់ថា រដ្ឋាភិបាលថ្មីដែលបង្កើតឡើងនាពេលខាងមុខ ហើយអាចនឹងមានរយៈពេលខ្លីផងនោះ នឹងមិនអាចអនុវត្តគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពនោះទេ ដែលការណ៍នេះ នឹងនាំទៅរកដំណាក់កាល «ខ្វិននៃគោលនយោបាយ»។
ពួកគេបន្តថា ការប្រញាប់ប្រញាល់រំលាយសភា មុនពេលសេដ្ឋកិច្ចងើបឡើងវិញស្រួលបួល អាចបង្កើនភាពស្រពិចស្រពិល ហើយបំផ្លាញទំនុកចិត្តរបស់វិនិយោគិន និងដាក់សម្ពាធលើទីផ្សារមូលធន។ យ៉ាងណាមិញ ក៏មានសេដ្ឋវិទូមួយចំនួនជឿថា ផលប៉ះពាល់អវិជ្ជមានណាមួយនឹងមានកម្រិត ដោយសារថវិកាជាតិសម្រាប់ឆ្នាំ ២០២៦ ត្រូវបានអនុម័តដោយសភារួចហើយ។
ម្នាក់ក្នុងចំណោមសេដ្ឋវិទូទាំងនោះ គឺអនុប្រធានប្រតិបត្តិ និងជាប្រធានផ្នែកស្រាវជ្រាវនៅធនាគារ CIMB Thai លោក Amornthep Chawla បានកត់សម្គាល់ថា រដ្ឋាភិបាលបន្ទាប់ប្រឈមមុខនឹងកិច្ចការ «លំបាកខ្លាំង» ដោយទិន្នន័យសេដ្ឋកិច្ចថ្មីៗនេះ បង្ហាញពីការថយចុះនៃការប្រើប្រាស់ ការវិនិយោគ ទេសចរណ៍ និងពាណិជ្ជកម្មបរទេសបរទេសរួចស្រាប់ហើយ។ លោកបានបញ្ជាក់ថា វិស័យឯកជនត្រូវការគោលនយោបាយជាក់លាក់ដែលអាចកសាងទំនុកចិត្តបានយ៉ាងឆាប់រហ័ស និងផ្តល់លទ្ធផលសេដ្ឋកិច្ច៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


