សេដ្ឋកិច្ច
អ្នកផលិតអះអាង ស្មារតីជាតិនិយមរបស់ប្រជាជនខ្មែរ នឹងស្ថិតនៅយូរអង្វែង ក្រោយទំនាស់ព្រំដែនកម្ពុជា-ថៃ
លោក ហួត រ៉ាដេត ប្រធានក្រុមហ៊ុនសាច់ជ្រូកជាតិជឿជាក់ថា ស្មារតីជាតិនិយម របស់ប្រជាពលរដ្ឋកម្ពុជា នឹងមាភាពយូរអង្វែង បន្ទាប់ពីមានទំនាស់ព្រំដែនកម្ពុជា-ថៃ។

លោក ហួត រ៉ាដេត បន្ថែមថា៖ «លើកនេះ វាធ្ងន់ អញ្ចឹងខ្ញុំជឿថា លើកនេះ ប្រជាជនខ្មែរ រួមទាំងខ្ញុំផង ភ្ញាក់រលឹកទាំងអស់គ្នា ជាតិនិយមឱ្យបានមួយជីវិតតែម្ដង ឱ្យបានរហូតតែម្ដង ដើម្បីឱ្យអ្នកផលិតក្នុងស្រុកទាំងអស់ អ្នករកស៊ីទាំងអស់ មានកម្លាំងចិត្ត ដើម្បីផលិតសម្រាប់ប្រទេសយើង»។
លោក ហួត រ៉ាដេត បញ្ជក់ថា ព្រោះយើងផលិតឱ្យប្រជាជនខ្មែរយើង យើងមានមោទនភាព ហើយយើងផលិតយកគុណភាពល្អ ឱ្យប្រជាជនតែម្ដង យើងអត់មានកិបកេងគុណភាពអីដើម្បីតែចំណេញទេ ប្រជាជនខ្មែរ គួរតែដល់ពេលគាំទ្រផលិតផលខ្លួនឯងហើយ។
លោក ហួត រ៉ាដេត បន្ថែមថា ពេលនេះជាឱកាសល្អសម្រាប់អ្នកកែច្នៃ ដែលមិនងាយនឹងមានទេ ប្រសិនបើងអត់មានទំនាស់ព្រំដែននេះទេ លោកខ្លួនឯងអាចនឹងប្រើពេល ៣-៥ ឆ្នាំ ទម្រាំបានឱ្យគេស្គាល់សាច់ជ្រូកជាតិ ជំរុញភាពជាតិនិយម តែពេលនេះ ជាតិនិយមគឺមកឯង ហើយយើងត្រូវពង្រីកខ្លួនឱ្យកាន់តែខ្លាំង ដើម្បីចាប់យកឱកាសនេះតែម្ដង កែច្នៃឱ្យល្អឱ្យប្រជាជនយើងមានទំនុកចិត្តចាប់ពីពេលនេះទៅតែម្ដង។

អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី នាយិកាគ្រប់គ្រងក្រុមហ៊ុន Sabara Best Food ជឿជាក់ថា បើសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកនៅតែបន្ត នៅ៤-៥ឆ្នាំខាងមុខ ទីផ្សារផលិតផលខ្មែរនឹងពង្រីកខ្លួនកាន់តែធំ ពិសេសគឺហុចប្រយោជន៍ដល់សង្គមជាតិទាំងមូល៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


