មានក្រុមហ៊ុនស្នើសុំធ្វើរថយន្តក្រុងដឹកកម្មករតែម្តង ប៉ុន្តែសម្ដេចថ្លែងឲ្យគិតទាំងសងខាង......
តាមរបាយការណ៍ពីការបាក់អគារនៅប្រទេសថៃដោយសារគ្រោះរញ្ជួយដី......
ពេលមានភ្លៀងធ្លាក់ដើមឆ្នាំជោគជាំម្តងៗ ប្រជាពលរដ្ឋនៅស្រុកចិត្របុរី ក៏ដូចជា តាមស្រុកមួយចំនួនក្នុងខេត្តក្រចេះ......
លោក ហេង សួរ បានបញ្ជាទៅអគ្គនាយកបណ្ដុះបណ្ដាលបច្ចេកទេស សហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារជ្រើសរើសគ្រូបង្គោលបច្ចេកទេសជិត៣ពាន់នាក់ដើម្បីដាក់ទៅតាមអនុវិទ្យាល័យ និងវិទ្យាល័យនានានៅក្នុងប្រទេស។
រដ្ឋមន្ត្រីការងារលោក ហេង សួរ បានបញ្ជាក់ថាចាប់ពីឆ្នាំសិក្សា២០២៦-២០២៧តទៅក្រសួងការងារនិងសហការជាមួយក្រសួងអប់រំបញ្ចូលគន្លងវិជ្ជាជីវៈចូលទៅក្នុងសាលារៀនរបស់រដ្ឋដោយចាប់ផ្ដើមបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈដល់សិស្សចាប់ពីថ្នាក់ទី១០ឡើងទៅ។
អាជ្ញាធរខណ្ឌឫស្សីកែវ ចុះពិនិត្យត្រៀមដាក់គ្រឿងចក្រអេស្ការបន្តស្ដារ ប្រព័ន្ធបង្ហូរព្រែកអូរវែងបន្ថែម បញ្ចៀសការជន់លិចតំបន់មួយចំនួន...
លោក ហេង សួរ ឱ្យដឹងថាក្រសួងនឹងរៀបចំមេរៀនសម្រាប់បណ្ដុះបណ្ដាលបច្ចេកទេសដល់សិស្សចាប់ពីថ្នាក់ទី១០ឡើងទៅ ហើយជាពិសេសក៏គ្រោងនឹងបង្កើតរោងជាងបណ្ដុះបណ្ដាលបច្ចេកទេសដល់សិស្សដែលរៀននៅអនុវិទ្យាល័យនៅជិតតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មផងដែរ។