ព័ត៌មានជាតិ
ក្រសួងការងារគ្រោងដាក់រោងជាងបណ្ដុះបណ្ដាលបច្ចេកទេសនៅអនុវិទ្យាល័យជិតតំបន់សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ ឱ្យដឹងថាក្រសួងនឹងរៀបចំមេរៀនសម្រាប់បណ្ដុះបណ្ដាលបច្ចេកទេសដល់សិស្សចាប់ពីថ្នាក់ទី១០ឡើងទៅ ហើយជាពិសេសក៏គ្រោងនឹងបង្កើតរោងជាងបណ្ដុះបណ្ដាលបច្ចេកទេសដល់សិស្សដែលរៀននៅអនុវិទ្យាល័យនៅជិតតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មផងដែរ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការគិតឡើងវិញលើឧត្ដមភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) សម្រាប់បរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាព» នៅវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥លោក ហេង សួរ បានលើកឡើងថា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ក្រសួងត្រូវទទួលខុសត្រូវនូវការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈនៅតាមសាលាមួយចំនួនដែលនៅក្បែរតំបន់សេដ្ឋកិច្ច និងឧស្សាហកម្ម។ លោកថាកិច្ចការនេះក៏ប្រហែលជាត្រូវបង្កើតឱ្យមានរោងជាងមួយចំនួននៅតាមអនុវិទ្យាល័យក្បែរតំបន់ទាំងនោះដែរ។
លោក ហេង សួរ៖ «ការដាក់រោងជាងមួយចំនួនដែលស្ថិតនៅតាមអនុវិទ្យាល័យដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស ឬមួយសួនឧស្សាហកម្ម គឺនឹងអាចជួយឱ្យយុវជនទាំងអស់នោះគាត់អាចឆ្លងកាត់វគ្គបណ្ដុះបណ្ដាលក្នុងកម្រិតខ្លីណាមួយហើយមានជំនាញសមរម្យណាមួយដើម្បីទៅធ្វើការនៅតាមតំបន់សេដ្ឋកិច្ចពិសេស ឬមួយសួនឧស្សាហកម្មដែលនៅក្បែរផ្ទះគាត់តែម្ដង»។

លោកថាការដាក់នេះគឺដើម្បីជួយដល់សិស្សមួយចំនួនដែលសម្រេចបោះបង់ចោលការសិក្សាបន្ទាប់ពីចប់ថ្នាក់ទី៩ ឬអនុវិទ្យាល័យ ឱ្យគាត់ទទួលបាននូវវគ្គបណ្ដុះបណ្ដាលបច្ចេកទេសឱ្យគាត់ទទួលបានជំនាញសមរម្យណាមួយដើម្បីមានសមត្ថភាពធ្វើការនៅតំបន់ឧស្សាហកម្មដែលនៅក្នុងសហគមន៍របស់គាត់តែម្ដង។
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យមានការគិតគូរឡើងវិញពីការតម្រង់ទិសដល់សិស្សវិទ្យាល័យលើការសិក្សាបច្ចេកទេសឧស្សាហកម្ម និងពិនិត្យជួយបណ្ដុះបណ្ដាលបច្ចេកទេសដល់សិស្សដែលរៀនចប់ថ្នាក់ទី៩ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


