កូវីដ-១៩
ទុក្ខជាន់ទុក្ខ! កំពុងរងគ្រោះខ្លាំងដោយកូវីដផង ពេលនេះ ឥណ្ឌា ជួបការរញ្ជួយដីដ៏ខ្លាំងក្លាមួយទៀត
យោងតាមការស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ បានវាយប្រហាររដ្ឋ Assam ប្រទេសឥណ្ឌា នៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ ។

USGS បាននិយាយថា ការរញ្ជួយដីបានវាយប្រហារនៅជម្រៅ ៣៤ គីឡូម៉ែត្រ ខណៈចំណុចកណ្តាលរបស់វានៅជិតទីប្រជុំជន Dhekiajuli ចម្ងាយ ១៤០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Guwahati រដ្ឋ Assam ។

ដំបូងឡើយ មជ្ឈមណ្ឌលនៃគ្រោះរញ្ជួយដីនៅសមុទ្រមេឌីទែរ៉ាណេអឺរ៉ុប (EMSC) បានដាក់កម្រិតការរញ្ជួយដីនេះត្រឹម ៦.២ រ៉ិចទ័រប៉ុណ្ណោះ ។
ទន្ទឹមនោះ ការរំញ័រដ៏ខ្លាំងក្លាម្ដងហើយម្ដងទៀត ក៏ត្រូវបានកើតមានឡើងនៅតំបន់ភាគឥសាន្តនៃប្រទេសឥណ្ឌា និងប្រទេសជិតខាង ប៊ូតាន ផងដែរ ដោយបង្ខំឲ្យមនុស្សរាប់រយនាក់រត់ចេញពីផ្ទះ ។

បើតាមសម្តីរបស់មន្រ្តី នៅទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌា ដែលសុំមិនបញ្ចេញឈ្មោះបាន្យដឹងថា មន្រ្តីនៅទីភ្នាក់ងារមួយនេះ ក៏កំពុងវាយតម្លៃរបាយការណ៍ នៃការបំផ្លិចបំផ្លាញ និងការស្លាប់ និងរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីនេះផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ India Today / CNA
ចុចអាន ៖ វីរុសដែលឆ្លងសាហាវនៅ ឥណ្ឌា ពេលនេះចូលដល់ប្រទេសចំនួន១៧ហើយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


