Connect with us

កូវីដ-១៩

ទើបរកឃើញពលរដ្ឋវិជ្ជមានកូវីដ-១៩ នៅ២ឃុំ ក្នុងស្រុកគីរីវង់ មិនដឹងមានអ្នកណាធ្លាប់ពាក់ព័ន្ធខ្លះ

បានផុស

នៅ

រដ្ឋបាលស្រុកគីរីវង់ ខេត្តតាកែវបានប្រកាសរកឃើញពលរដ្ឋចំនួន៣នាក់មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍សហគមន៍ ២០កម្ភៈ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកគីរីវង់បានឱ្យដឹងថា អ្នកវិជ្ជមានទាំង៣នាក់នោះមាន ទី១ឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគីរីវង្ស ទី២ឈ្មោះ ញេប វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគីរីវង្ស និងទី៣ឈ្មោះ អង់ ឆាយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រែកអំពក ឃុំព្រៃអំពក ស្រុកគីរីវង្ស។

រដ្ឋបាលស្រុកគីរីវង់អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺទាំងបីនាក់ខាងលើត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូលរួមយកសំណាកនៅមូលដ្ឋានផ្ទាល់នៅភូមិឃុំខាងលើ ព្រមទាំងដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនាពេល១៤ថ្ងៃ។ ក្នុងករណីមានបញ្ហាសុខភាពដូចជា ក្តៅខ្លួន ឈឺបំពង់ក ក្អកត្រូវប្រញាប់រួសរាន់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលនៅជិត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម