កូវីដ-១៩
បកស្រាយករណីសង្ស័យមានវីរុសរស់ នៅក្នុងវ៉ាក់សាំងការពារជំងឺកូវីដ-១៩
វ៉ាក់សាំងការពារកូវីដ-១៩ ដែលដាក់ឱ្យប្រើប្រាស់ទាំងអស់ សុទ្ធតែបានបង្ហាញពីប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លងជំងឺកូវីដ។ ថ្វីត្បិតគ្រប់វ៉ាក់សាំងមិនអាចផ្ដល់ផ្ដល់ការការពារបាន ១០០% ពិតមែន ប៉ុន្តែក៏ពុំមានវ៉ាក់សាំងកូវីដ-១៩ ណាដែលកំពុងដាក់ឱ្យប្រើប្រាស់នាពេលបច្ចុប្បន្ន ឬយកទៅប្រើប្រាស់នាពេលអនាគតមានផ្ទុកវីរុសរស់ ដែលបង្កឱ្យមានជំងឺកូវីដ-១៩ នោះឡើយ។ នេះបើតាមការអះអាងរបស់អង្គការ យូនីសេហ្វ (UNICEF)។
យោងតាមអំណះអំណាងនេះ មានន័យថា វ៉ាក់សាំងកូវីដ-១៩ មិនអាចធ្វើឱ្យយើងកើតជំងឺកូវីដ-១៩ នោះទេ ទោះបីមានករណីកម្រកើតមានមួយចំនួនដែលនៅតែអាចឆ្លងជំងឺកូវីដ-១៩ ក្រោយពេលចាក់វ៉ាក់សាំងរួចក៏ដោយ។

អង្គការ យូនីសេហ្វ បានបញ្ជាក់បន្ថែមលើករណីនេះទៀតថា ការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ប្រើប្រាស់ជំហានដូចគ្នានឹងជំហានដែលប្រើប្រាស់ក្នុងការផលិតវ៉ាក់សាំងផ្សេងទៀតដែរ។ វ៉ាក់សាំង ត្រូវឆ្លងកាត់ការអភិវឌ្ឍ និងការធ្វើតេស្តជាច្រើនដំណាក់កាល មុននឹងដាក់ឱ្យសាកល្បង ដែលជាធម្មតាត្រូវឆ្លងកាត់បីដំណាក់កាលសិន។ នៅរាល់ដំណាក់កាលទាំងអស់សុទ្ធតែមានការវាយតម្លៃលើសុវត្ថិភាព។ ចំណែកដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ ជាទូទៅធ្វើឡើងជាមួយនឹងមនុស្សជាច្រើននាក់ ពោលគឺរាប់ម៉ឺននាក់។

ក្នុងនោះដែរ ក្រោយពេលដាក់ឱ្យប្រើប្រាស់ អ្នកជំនាញសុទ្ធតែមានការបន្តតាមដានលើប្រតិកម្មវ៉ាក់សាំង ដើម្បីធានាថា វ៉ាក់សាំងរបស់ខ្លួន ពិតជាមានសុវត្ថិភាពពេញលេញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច។ ដូច្នេះ ពុំមានហេតុផលណាមួយ ដែលយើងត្រូវព្រួយបារម្ភពីគ្រោះថ្នាក់នៃវីរុសរស់ក្នុងវ៉ាក់សាំងឡើយ៕
អត្ថបទ៖ សន្យា
ប្រភព៖ UNICEF
ចុចអាន៖ មានអាការទាំងនេះ ជាជំងឺគ្រុនពោះវៀនទេ កុំភ័យថាខ្លួនឆ្លងកូវីដ-១៩
ចុចអាន៖ ទិញចំណីអាហារតាមអនឡាញ ប្រឈមនឹងការឆ្លងកូវីដ-១៩ កម្រិតណា?
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


