កូវីដ-១៩
សង្កាត់ចំនួន ២ សូមបងប្អូនប្រុងប្រយ័ត្នមានអ្នកឆ្លងខ្ទង់រយនាក់ ត្រឹម ២៤ ម៉ោង
រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញមូលដ្ឋានសង្កាត់ចំនួន ២ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរត្រឹមរយៈពេល ២៤ ម៉ោង។ សង្កាត់ទាំង ២ នេះ មួយស្ថិតនៅខណ្ឌមានជ័យ និងមួយទៀតនៅក្នុងខណ្ឌពោធិសែនជ័យ។

សង្កាត់ទាំង ២ ដែលមានអ្នកឆ្លងខ្ទង់រយនាក់នោះរួមមាន៖
-សង្កាត់ស្ទឹងមានជ័យទី ៣ អ្នកឆ្លងចំនួន ១២៧ នាក់
-សង្កាត់ចោមចៅទី ១ អ្នកឆ្លងចំនួន ១៣៩ នាក់
រាជធានីភ្នំពេញបានកត់ត្រាអ្នកឆ្លងថ្មី ៥២៥ នាក់ដែលប្រកាសម្សិលមិញ ហើយបានរាលដាលដល់ ១៤ ខណ្ឌទូទាំងរាជធានី។ ខណ្ឌមានជ័យ ដែលមានច្រើនសង្កាត់ដូចជាស្ទឹងមានជ័យទី ១ ស្ទឹងមានជ័យទី ២ ស្ទឹងមានជ័យទី ៣ រួមទាំងខណ្ឌពោធិសែនជ័យដែលមានសង្កាត់ចោមចៅទី ១ ជាមូលដ្ឋានដែលរកឃើញអ្នកឆ្លងកូវីដច្រើនជាងគេ។
គិតមកដល់ថ្ងៃនេះ តួលេខអ្នកឆ្លងសរុបនៅរាជធានីភ្នំពេញកើនដល់ចំនួន ១០ ៥៩៤ នាក់ អ្នកជាសះស្បើយ ៣៤៨២ នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៧ ០១៤ នាក់៕
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


