Connect with us

កូវីដ-១៩

វ៉ាក់សាំងកូវីដ-១៩ មានសុវត្ថិភាពចំពោះអ្នក​​ជំងឺប្រចាំកាយដែរទេ?

បានផុស

នៅ

តើការចាក់វ៉ាក់សាំងកូវីដ-១៩ ធ្វើ​ឱ្យខ្ញុំមានសុវត្ថិភាព​ដែរទេ ប្រសិនបើខ្ញុំ​មាន​​ជំងឺប្រចាំកាយ? នេះជាសំណួរដែលអ្នកមានជំងឺរ៉ាំរ៉ៃចង់ដឹងណាស់!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាំង​ពី​មាន​វ៉ាក់សាំង ពលរដ្ឋ​មួយ​ចំនួន​ធំ​មាន​ចម្ងល់​ច្រើន​ពាក់ព័ន្ធ​ប្រសិទ្ធភាពនិង​គ្រោះ​ថ្នាក់​របស់​វ៉ាក់សាំង​កូវីដ-១៩​ ចំពោះបុគ្គលមានជំងឺប្រចាំកាយមួយចំនួនដែលក្នុងនោះរួមមាន អ្នកជំងឺថ្លើម ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺធាត់។ល។

ទាក់ទិនចម្ងល់នេះ UNICEF កម្ពុជា បាន​បក​ស្រាយថា ​ការចាក់វ៉ាក់សាំងកូវីដ-១៩ មានសារៈសំខាន់ណាស់ ជា​ពិសេស​សម្រាប់អ្នកដែលមាន​ជំងឺប្រចាំកាយ ដែលធ្វើ​ឱ្យពួកគេកាន់តែប្រឈម​នឹង​ការធ្លាក់ខ្លួន​ឈឺ ដោយសារជំងឺកូវីដ-១៩តិចបំផុត។ នេះមានន័យថា វ៉ាក់សាំងការពារកូវីដ មានប្រសិទ្ធភាពចំពោះបុគ្គលទូទៅ និងអ្នកមានជំងឺប្រចាំកាយដូចគ្នា។

ទោះជាយ៉ាងនេះក្ដី  UNICEF កម្ពុជា ​ណែនាំឱ្យ​អ្នក​មានជំងឺប្រចាំកាយ ពិគ្រោះយោបល់ជាមួយនឹង​អ្នកផ្ដល់សេវា​សុខាភិបាល ដើម្បី​ពិភាក្សា​ថាតើ​វ៉ាក់សាំងកូវីដ-១៩ សមស្របសម្រាប់ខ្លួនដែរឬទេ។

នៅក្នុងករណីដែលកម្រកើតមាន អាចមានអាឡ័កស៊ីកើតឡើង ក្រោយចាក់វ៉ាក់សាំង​រួច។ ក្នុង​ចំណោម​​ការ​ចាក់វ៉ាក់សាំង​មួយលានដូស ប្រតិកម្មអាឡ័កស៊ីដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរ​ដល់អាយុជីវិត ត្រូវ​បានសង្កេតឃើញថា បានកើតតែប្រហែល​មួយករណីប៉ុណ្ណោះ។

ដូច្នេះ ប្រសិនបើកន្លងមក អ្នក​មានប្រតិកម្មជាអាឡ័កស៊ីជាមួយនឹង​វ៉ាក់សាំង ថ្នាំ ផលិតផលវេជ្ជសាស្ត្រ ឬអាហារ សូម​ពិភាក្សា​បញ្ហាទាំងនេះ​ជាមួយនឹងអ្នកផ្ដល់សេវា​ថែទាំសុខភាព មុនពេល​ចាក់វ៉ាក់សាំង៕

អត្ថបទ៖ សន្យា

ប្រភព៖ UNICEF

ចុចអាន៖ សារៈសំខាន់នៃកាតចាក់វ៉ាក់សាំងកូវីដ-១៩ យើងអាចមិនទាន់ដឹង

ចុចអាន៖ វ៉ាក់សាំងជាក្តីសង្ឃឹម! មានមនុស្ស ១ភាគរយគត់ ដែលត្រូវបញ្ជូនទៅព្យាបាលកូវីដនៅមន្ទីរពេទ្យ ទោះចាក់បានត្រឹម១ដូស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម