កូវីដ-១៩
អ្នកជំងឺកូវីដចំនួន ៥៣នាក់នៅស្វាយរៀងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិលត្រឡប់ទៅផ្ទះវិញ
លោក បណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ដស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ឧសភានេះថាគិតចាប់ពីព្រឹករហូតដល់យប់ម៉ោង១០ថ្ងៃទី០៣ខែឧសភាមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានអនុញ្ញាតឲ្យអ្នកជំងឺកូវីដ‑១៩ ចំនួន៥៣នាក់ស្រី១៦នាក់វិលត្រឡប់ទៅលំនៅដ្ឋានវិញក្រោយព្យាបាលជាសះស្បើយ។

មន្ត្រីសុខាភិបាលខេត្តស្វាយរៀដដែលរូបនេះ បានបញ្ជាក់ថា អ្នកជំងឺទាំងនោះត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួនជាបន្តទៀតនិងអនុវត្តឱ្យបានត្រឹមត្រុវតាមវិធានរបស់ក្រសួងសុខាភិបាលដោយដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារបន្តធ្វើការតាមដានសុខភាពដើម្បីឱ្យប្រាកដប្រជាថាពួកគាត់អស់មេរោគកូវីដ‑១៩នៅក្នុងខ្លួន។
បើតាមលោក កែរ រដ្ឋា រហូតមកដល់ព្រឹកនេះខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ‑១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កម្ភៈ ចំនួន៣១៥នាក់ក្នុងនោះមានអ្នកជាសះស្បើយចំនួន២៧៥នាក់ស្លាប់ចំនួន៤នាក់និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅសល់ត្រឹមតែ៣៥នាក់ប៉ុណ្ណោះ។

ដើម្បីទប់ស្កាត់ជំងឺកូវីដ‑១៩នេះដែរ មន្ទីរសុខាភិបាលខេត្តស្វាយរៀងបានដាក់ក្រុមគ្រូពេទ្យត្រួតពិនិត្យសំណាកដល់អ្នកដំណើរដែលមកពីតំបន់មានហានិភ័យខ្ពស់នៃជំងឺកូវីដ‑១៩ផងដែរ។
លោក បណ្ឌិត កែរ រដ្ឋា បានបន្តថាការដាក់ក្រុមគ្រូពេទ្យនៅក្រោលគោលផ្លូវជាតិ១និងច្រកអណ្តូងត្របែកផ្លូវជាតិលេខ ១៣ នេះគឺអនុវត្តទៅតាមសារាចរ របស់ រាជរដ្ឋាភិបាលសម្រាប់ត្រួតពិនិត្យសំណាករហ័សទៅលើអ្នកធ្វើដំណើរមកពីតំបន់ក្រហម តំបន់លឿងទុំតំបន់លឿងនិងអ្នកដែលមកបេសកកម្មមកខេត្តស្វាយរៀងមានរយៈពេលខ្លីនិងរយៈពេលវែង។
លោកបណ្ឌិត បានបន្ថែមទៀតថាក្រៅពីដាក់គោលដៅនៅទីតាំងទាំងពីរកន្លែងខាងលើនេះហើយមន្ទីរសុខាភិបាលក៏បានយកទីតាំងមណ្ឌលចត្តាឡីស័កកំរិត២ ខេត្តដែលមានទីតាំងស្ថិតនៅឃុំមុខដាស្រុករមាសហែកសម្រាប់ដាក់ក្រុមគ្រូពេទ្យចល័តសម្រាប់ចុះទៅយកសំណាកអ្នកដំណើរទៅដល់ផ្ទះឬនៅមណ្ឌលចត្តាឡីស័កភូមិឃុំនានានៅពេលអាជ្ញាធរមូលដ្ឋានទាក់ទង៕
អត្ថបទ៖សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


