Connect with us

កូវីដ-១៩

លោកជំទាវ ម៉ែន សំអន ផ្តល់អំណោយជាស្បៀងចែកជូនដល់មូលដ្ឋានឃុំចំនួន១៦ដើម្បីបង្ការការពារប្រឆាំងកូវីដ-១៩

បានផុស

នៅ

លោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បាននាំម៉ាស អាកុល ទឹកត្រី ទឹកក្រូច អង្ករ​ចែកជូនឃុំទាំង១៦ នៃស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ក្នុងពេលយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៍កាចសាហាវ​កូវីដ-១៩ ដែលបានឆក់យកអាយុជីវិតប្រជាជនខ្មែរចំនួន១០៧នាក់ និងឆ្លងជាង១៦០០០នាក់ហើយ គិតត្រឹមថ្ងៃទី០៤​ខែឧសភា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងថា ការទទួលបានវ៉ាក់សាំងសម្រាក់ចាក់នាពេលនេះ គឺជាការគិតគូរ និង​យកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការស្នើសុំ និងការបញ្ជាទិញពីបណ្តាប្រទេសជាមិត្ត ដើម្បី​ជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងពេលដែលជំងឺកូវីដ-១៩ បាននឹងកំពុងរាត្បាតយ៉ាងខ្លាំង ស្របតាមអានុសាសន៍របស់សម្តេច ដែលបានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ជ្រាបការចាក់វ៉ាក់សាំងនេះឲ្យបាន ១លានដូស ក្នុងរយៈពេល ១ខែ ។

លោកជំទាវ ដួង វណ្ណា ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៍តែត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ខណៈដែលជម្ងឺដ៍កាចសសហាវនេះបានឆក់​យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជាង២០នាក់និងឆ្លងជាង២០០០នាក់ហើយមកដល់ត្រឹមថ្ងៃនេះ។

សូមបញ្ជាក់ថាអំណោយដ៍ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ចែកជូនតាមឃុំនោះលោកជំទាវដួង វណ្ណានឹងសហការីរួមមានអង្ករ១០តោនជាអំណោយរបស់លោកចៅ ភិរុណ និងម៉ាស់៣២.០០០ម៉ាស់អាល់កុល១៦កានទឹកត្រី៦០យួរទឹកក្រូច១៦កេសជាអំណោយរបស់លោកជំទាវកិតិ្តសង្គហបណ្ឌិតម៉ែន សំអន ឧបនាកយរដ្នមន្ត្រីនឹងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងទៅប្រគល់ជូនឃុំទាំង១៦ឃុំក្នុង១ឃុំទទូលបានអង្ករចំនួន៥១០គីឡូ ទឹកត្រី១០យូរ ម៉ាស់២.០០០ម៉ាស់ អាល់កុល៣០លីត្រ ទឹកក្រូច១កេស ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៦ នាទីutes មុន

សុខ រក្សា រំលឹកស្នាដៃនិពន្ធបទភ្លេង សម្រាប់កំពូលតារាចម្រៀងល្បីៗ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

សិស្សជាង ៥.៨ លាននាក់ត្រឡប់ចូលរៀនវិញ ខណៈដែលមីយ៉ាន់ម៉ាបើកបវេសនកាលថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់ ជំទាស់​ដាច់​អហង្ការ​ចំពោះ​សំណើ​​របស់​​អាមេរិក​ ប្ដេជ្ញា​បន្ត​ចម្រាញ់​អ៊ុយរ៉ាញ៉ូម​

សេចក្ដីជូនដំណឹង៣៦ នាទីutes មុន

ក្រុមហ៊ុនចំនីអាហារនិងភេសជ្ជៈអន្តរជាតិចំនួន ៣ សម្លឹងឃើញសក្តានុពលទីផ្សារកម្ពុជាមានកំណើនខ្លាំងក្លា

សន្តិសុខសង្គម៣៧ នាទីutes មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម