ការលក់វ៉ាក់សាំងកូវីដ Pfizer ឆ្នាំនេះនឹងបាន​២៦​ប៊ីលាន​ដុល្លារ
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ការលក់វ៉ាក់សាំងកូវីដ Pfizer ឆ្នាំនេះនឹងបាន​២៦​ប៊ីលាន​ដុល្លារ

បានផុស

នៅ

ក្រុម​ហ៊ុន​ផលិត​វ៉ាក់​សាំង​អាមេរិក Pfizeer បាន​ទម្លាយ​ពី​ព្យាករណ៍​នៃ​ការ​លក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​​ថា នឹង​បាន​ទឹក​ប្រាក់​ប្រមាណ​២៦​ប៊ីលាន​ដុល្លារ​​អាមេរិក​នៅ​ឆ្នាំ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន​បាន​រំពឹង​​ពី​វ៉ាក់សាំង​របស់​ខ្លួន​​លក់​បាន​​១៥​ប៊ីលាន​ដុល្លារ​អាមេរិក​​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២១ ប៉ុន្តែ​ការ​កើន​ឡើង​៧៣​% ដូច្នេះ​​​ប្រាក់​​ចំណូល​​ត្រូវ​បាន​រំពឹង​ទុក​​ថា នឹង​ឈាន​​ដល់​​​២៦​ប៊ីលាន​ដុល្លារ​អាមេរិក​​​សម្រាប់​​​ការ​ប៉ាន់​ស្មាន ដោយ​សារ​ក្រុម​ហ៊ុន​បាន​គិត​ទៅ​​លើ​ការ​បញ្ជា​ទិញ​ដែល​ទទួល​បាន​នៅ​ពាក់​កណ្តាល​ខែ​មេសា និង​រំពឹង​ចុះ​ហត្ថលេខា​លើ​កុង​ត្រា​ផ្គត់​ផ្គង់​​លើ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត។

ចំណែក វ៉ាក់សាំង​​​ Comirnaty ឬ​ BNT162b2 ត្រូវ​បាន​ផលិត​​ជា​មួយ​ BioNTech របស់​ប្រទេស​អាល្លឺម៉ង់ និង​មាន​តម្លៃ​៣៩​ដុល្លារ​អាមេរិក​សម្រាប់​ពីរ​ដូសនៅ​សហរដ្ឋ​អាមេរិក និង​តម្លៃ​ប្រហែល​ជា​៣០​ដុល្លារ​​​នៅ​អឺរ៉ុប។

ក្រុម​ហ៊ុន​បាន​និយាយ​ថា ត្រឹម​តែ​​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១​នេះ ក្រុម​ហ៊ុន​លក់​បាន​​​ទឹក​ប្រាក់​ចំនួន​៣.៥​ប៊ីលាន​ដុល្លារ​អាមេរិក និង​ថា ការ​លក់​កាន់​តែ​ល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក​ដែល​នឹង​ទទួល​បាន​ផល​ចំណេញ​កាន់​តែ​ខ្ពស់។

ការ​ប៉ាន់​ស្មាន​លក់​ថ្មី​គឺ​ផ្អែក​លើ​កុងត្រា​ដែល​បាន​ចុះ​ហត្ថលេខា​រួច​រាល់​សម្រាប់​ការ​ចែក​ចាយ​វ៉ាក់សាំង​ចំនួន​១.៦​ប៊ីលាន​ដូស​ជា​សកល​នៅ​ឆ្នាំ​នេះ។ ក្រុម​ហ៊ុន​បាន​កំពុង​ផ្គត់​ផ្គង់​​​នៅ​អាមេរិក ចក្រ​ភព​អង់គ្លេស អឺរ៉ុប ជប៉ុន និង​អ៊ីស្រាអែល ដែល​ស្ថិត​ក្នុង​​ចំណោម​​ប្រទេស​មួយ​ចំនួន។

តាម​របាយ​ការណ៍​ថា ក្រុម​ហ៊ុន​បាន​​ចុះ​កុងត្រា​រួច​រាល់​ហើយ​ជា​មួយ​ប្រទេស​ប្រេស៊ីល​សម្រាប់​វ៉ាក់សាំង​១០០​លាន​ដូស។ ក្រុម​ហ៊ុន​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ប្រទេស​កាណាដា និង​អ៊ីស្រាអែល​រួច​រាល់​ដែរសម្រាប់​ការ​ផ្គត់​ផ្គង់​ឆ្នាំ​នេះ។

ថ្មី​ៗ​នេះ សហភាព​អឺរ៉ុប បាន​កើន​ឡើង​នូវ​ការ​បញ្ជា​ទិញ​របស់​ខ្លួន​ដល់​ទៅ​៦០០​លាន​ដូស​សម្រាប់​រដ្ឋ​ជា​សមាជិក​ចំនួន​២៧​ និង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្កើន​ចំនួន​​ថែម​ទៀត។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Ursula von der Leyen បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា អឺរ៉ុប​​ជិត​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ដ៏​ធំ​មួយ​សម្រាប់​វ៉ាក់សាំង​កូវីដ-១៩​​ ដែល​នឹង​ទិញ​​១.៨​ប៊ីលាន​ដូស​នៅ​ត្រឹម​ឆ្នាំ​២០២៣ ដែល​គ្រប់គ្រាន់​សម្រាប់​ចាក់​ដល់​ប្រជា​ជន​អឺរ៉ុប​៤៥០​លាន​នាក់​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ខាង​មុខ​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services