Connect with us

កូវីដ-១៩

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចាក់វ៉ាក់សាំង​ដូសទី២

បានផុស

នៅ

លោក កុយ គួង រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១មុននេះបន្តិចថា នៅព្រឹកនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅចាក់វ៉ាក់សាំងជាលើកទីពីរ តាមការគ្រោងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក កុយ គួង ក្រោយពីអមសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានសុខភាពល្អធម្មតា មិនមានអ្វីកើតឡើងនោះទេ។

សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរា​ជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា Astra zeneca)​ លើកទី១ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម