កូវីដ-១៩
សង្ស័យឪពុកឆ្លងកូវីដ-១៩ កូនប្រុសដង្ហោយឲ្យអាជ្ញាធរជួយសង្គ្រោះ ពេលនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាល
ភ្នំពេញ៖ បុរសម្នាក់ដែលបានស្លាប់មួយចំហៀងខ្លួនម្នាក់ ហើយសង្ស័យកើតជំងឺកូវីដ-១៩ ត្រូវបានកូនប្រុសបង្ហោះនៅលើបណ្តាញសង្គមឲ្យជួយសង្រ្គោះ ពេលនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុរសស្លាប់មួយចំហៀងខ្លួនម្នាក់ ដែលកូនរបស់គាត់បានបង្ហោះព័ត៌មានតាមបណ្តាញសង្គមសង្ស័យកើតជម្ងឺកូវីដ-១៩ ពេលនេះមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជូនទៅកាន់មន្ទីរពេទ្យហ្លួងម៉ែរួចរាល់ហើយ។ រីឯកូនរបស់គាត់ត្រូវបានបញ្ជូនចេញពីមណ្ឌលព្យាបាលជម្ពូវ័នទៅកាន់មន្ទីរពេទ្យហ្លួងម៉ែកាលពីរសៀលថ្ងៃទី០៦ ខែឧសភា ២០២១ ម្សិលមិញនេះ។
បើយោងលើការបង្ហោះព័ត៌មានតាមបណ្តាញសង្គមរបស់កូនប្រុសបុរសម្នាក់នេះបានអំពាវនាវថា “សូមគោរព ពូចៅសង្កាត់ស្ទឹងមានជយ័២ និងបងចៅសង្កាត់រងទី១ ប៉ារបស់ខ្ញុំបាទសង្សយ័កើតជំងឺកូវីដ-១៩ ដោយគាត់បានប៉ះពាល់ជាមួយកូនដែលមានផ្ទុកជំងឺកូវីដ-១៩។ គាត់មានជំងឺស្លាប់១ចំហៀងខ្លួន ដោយមិនទាន់បានទៅយកសំណាក ព្រោះកូនៗត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល ឥឡូវគាត់មិនមាននរណាយកគាត់ទៅយកសំណាកទេ ដោយគាត់មានជម្ងឺប្រចាំកាយ។ អញ្ចឹងខ្ញុំបាទសូមសំនូមពរលោកពូចៅសង្កាត់ និងបងចៅសង្កាត់រង មេត្តាជួយអោយលោកគ្រូពេទ្យ ចុះយកសំណាក ដល់ផ្ទះផង ហើយបើសិនគាត់មានវិជ្ជមាន សូមអោយលោកគ្រូពេទ្យ មេត្តា យកគាត់ទៅព្យាបាលនៅជម្ពូវន្តផង ព្រោះកូនៗគាត់ព្យាបាលនៅទីនោះសូមលោកពូចៅសង្កាត់ស្ទឹងមានជយ័២និងបងចៅសង្កាត់រងមេត្តាទទួលនូវការគោរពអំពីខ្ញុំ”៕
អត្ថបទ៖ ស្រីរ័ត្ន
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


