កូវីដ-១៩
ករណីឆ្លងកូវីដនៅឥណ្ឌា កើនដល់ជិត២៣លាននាក់
នៅថ្ងៃអង្គារនេះ ប្រទេសឥណ្ឌា បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣២៩,៩៤២ករណី ដែលនាំឲ្យចំនួនសរុបកើនដល់ ២២,៩៩២,៥១៧ករណី។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាល។

នេះជាថ្ងៃទីពីរជាប់ៗគ្នាដែលចំនួនករណីប្រចាំថ្ងៃថ្មី ត្រូវបានគេរាយការណ៍ទាបជាង៤០០,០០០ករណី។ កន្លងមក ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងជាង ៤០ម៉ឺនករណី ៤ថ្ងៃជាប់គ្នា។

ប្រទេសនេះក៏បានរាយការណ៍ពីការស្លាប់ចំនួន ៣.៨៧៦នាក់ផងដែរ នៅថ្ងៃអង្គារ។ ចាប់តាំងពីថ្ងៃទី២៨ខែមេសាមក ចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានលើសពី ៣,០០០នាក់ ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤៩,៩៩២នាក់។

ឥណ្ឌាជាប្រទេសរងគ្រោះខ្លាំងជាងគេលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមាន ៣២.៧លានករណី និងនាំមុខប្រទេសប្រេស៊ីលដែលមានករណីឆ្លងខ្ពស់បំផុតលំដាប់ទី៣គឺ ១៥.២លាននាក់។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


