កូវីដ-១៩
អនុប្រធានពន្ធនាគារកំពង់ឆ្នាំងជាប់ពាក់ព័ន្ធហាងកាហ្វេបឹងកំប្លោក មន្ត្រីពន្ធនាគារទាំងអស់តម្រូវឱ្យប្រមូលផ្តុំ១៤ថ្ងៃ
ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំងលោក សក់ តុងហេង នៅថ្ងៃទី១៣ ខែ ឧសភា បានប្រកាសឱ្យមន្ត្រីទាំងអស់ត្រូវប្រមូលកម្លាំង រយៈពេល១៤ថ្ងៃ ដោយមិនអនុញ្ញាតឱ្យចេញក្រៅឡើយ។
ការប្រកាសបែបនេះគឺបន្ទាប់ពី មន្ត្រីពន្ធនាគារ លោក ឈុន ផល្លី អនុប្រធានពន្ធនាគារទទួលផែនប្រតិបត្តិ បានជាប់ពាក់ព័ន្ធហាងកាហ្វេមួយកន្លែងឈ្មោះបឹងកំប្លោក។

មន្ត្រីអនុប្រធានពន្ធនាគាររូបនេះត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩លើកទី១ ទទួលលទ្ធផលអវិជ្ជមាន និងរង់ចាំធ្វើតេស្តលើកទី២ ខណៈបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ ស្ថិតនៅភូមិត្រោក ឃុំស្រែថ្មី ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង។
រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបិទអាហារដ្ឋានបុរី (ហាងកាហ្វេបឹងកំប្លោក) ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី ១២ ខែឧសភា ក្រោយពីរកឃើញបុគ្គលិក២នាក់ឆ្លងជំងឺកូវីដ១៩។
សេចក្តីជូនដំណឹងរបស់ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំងលោក សក់ តុងហេង តម្រូវឱ្យមន្ត្រីពន្ធនាគារទាំងអស់ត្រូវប្រមូលកម្លាំង រយៈពេល១៤ថ្ងៃដោយមិនអនុញ្ញាតឱ្យចេញក្រៅឡើយ ហើយត្រូវគោរពតាមវិធានការសុខាភិបាលរក្សាគម្លាតពាក់ម៉ាស់លាងដៃជាប្រចាំ៕



អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


