កូវីដ-១៩
វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូសបន្ថែមទៀតនឹងដឹកមកដល់កម្ពុជានៅព្រឹកស្អែកនេះ
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថាវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូសទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជានៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០ និង១៥នាទីព្រឹកស្អែកនេះ។

កម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាការបញ្ជាទិញ និងជំនួយសរុបជាង ៤ លានដូស (៤ ៥២៤ ០០០)។ វ៉ាក់សាំងទាំងនោះ រួមមានវ៉ាក់សាំងស៊ីណូហ្វាម (Sinonpharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៧ លានដូស វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលជាការបញ្ជាទិញពីប្រទេសចិនចំនួន ២.៥ លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។

លោកស្រី យក់ សម្បត្តិ បញ្ជាក់ថាវ៉ាក់សាំង១លានដូសបន្ថែមទៀតនឹងមកដល់កម្ពុជានៅថ្ងៃទី២៣ ខែឧសភា ខណៈដែល ប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមាន ចំនួនដល់ ៨ លានដូស បន្ទាប់ពីរាជរដ្ឋាភិបាលគ្រោងបញ្ជាទិញបន្ថែម៥លានដូស។

លោកស្រី យក់ សម្បត្តិ បានបន្តទៀតថាក្រៅពីនេះកម្ពុជាគ្រោងបញ្ជាទិញវ៉ាក់សាំងស៊ីណូហ្វាមចំនួន៤លានដូសបន្ថែមទៀតដែរខណៈរហូតមកដល់បច្ចុប្បន្ននេះភាគីមិត្តចិនបានផ្តល់ជំនួយឱ្យកម្ពុជាបានចំនួន១លាន៧សែនដូសរួចហើយ។
លោកស្រី បានបញ្ជាក់ថាការបញ្ជាទិញបន្ថែមនេះបូកជាមួយនឹងជំនួយកូវ៉ាក់របស់អង្គការសុខភាពពិភពលោកទៀតនឹងធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងរហូតដល់ទី២៦លានដូស សម្រាប់ចាក់ជូនពលរដ្ឋប្រមាណ១៣លាននាក់នៅទូទាំងប្រទេស។
ចាប់ពីថ្ងៃទី១០ខែកម្ភៈ រហូតមកដល់យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសជាង២លាននាក់(២,០៤០,២៥៥)៕ អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


