Connect with us

កូវីដ-១៩

ទោះករណីឆ្លងឡើងខ្ទង់ពាន់ស្ទើររាល់ថ្ងៃមែន ថៃ អនុញ្ញាតឲ្យភោជនីយដ្ឋាននានាបើកបម្រើសេវាកម្ម តែត្រូវបិទតាមម៉ោងកំណត់

បានផុស

នៅ

ប្រទេសថៃ កាលពីថ្ងៃសៅរ៍ បានសម្រេចអនុញ្ញាតឲ្យភោជនីយដ្ឋាននានានៅរដ្ឋធានីបាងកក បើកសេវាកម្មអាហារពេលល្ងាចឡើងវិញ ប៉ុន្តែត្រូវកំណត់ម៉ោងបម្រើការ និងធ្វើការ ។

ចាប់ពីថ្ងៃចន្ទ ភោជនីយដ្ឋាន ហាងកាហ្វេ និងអាហារផ្សេងទៀតនៅទីក្រុងបាងកក និងខេត្តជិតខាងដូចជា Nonthaburi ខេត្ត Pathumthani និងខេត្ត Samut Prakan ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រង និងការរឹតត្បិតបំផុត អាចទទួលអតិថិជនរហូតដល់ ២៥ ភាគរយ រហូតដល់ម៉ោង ៩ យប់ និងទទួលសេវាវេចខ្ចប់រហូតដល់ម៉ោង ១១ យប់ ។ នេះបើយោងតាមកាសែត Gazette ដែលចេញផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយ ភោជនីយដ្ឋាននៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងការរឹតត្បិតបំផុត អាចបើកបានតែសម្រាប់ការដឹកជញ្ជូនអាហារប៉ុណ្ណោះ ។

កាសែត Gazette បានចុះផ្សាយទៀតថា ចំណែកភោជនីយដ្ឋាន ហាងកាហ្វេ និងស្បៀងអាហារនៅក្នុងខេត្តចំនួន ១៧ ផ្សេងទៀតដែលស្ថិតក្រោមការគ្រប់គ្រង អាចផ្តល់សេវាកម្មអាហារពេលល្ងាចរហូតដល់ម៉ោង ១១ យប់ ។

ទោះយ៉ាងណា ការលក់ភេសជ្ជៈមានជាតិអាល់កុលនៅកន្លែងទាំងនោះនឹងនៅតែត្រូវបានហាមឃាត់ដដែល ។

ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសថៃបានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ ១៩ កាលពីថ្ងៃសៅរ៍ចំនួន ៣,០៩៥ ករណីដោយបង្កើនចំនួនឆ្លងសរុបឡើងដល់ ៩៩,១៤៥ ករណី និងមានអ្នកស្លាប់ចំនួន ៥៦៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ថៃ ក៏លាន់មាត់សរសើរដូច ឥណ្ឌូនេស៊ី ដែរថា វ៉ាក់សាំង Sinovac មានសុវត្ថិភាពខ្ពស់ ទោះ WHO មិនទាន់ចុះបញ្ជីប្រើប្រាស់បន្ទាន់ក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម