កូវីដ-១៩
ថៃ ក៏លាន់មាត់សរសើរដូច ឥណ្ឌូនេស៊ី ដែរថា វ៉ាក់សាំង Sinovac មានសុវត្ថិភាពខ្ពស់ ទោះ WHO មិនទាន់ចុះបញ្ជីប្រើប្រាស់បន្ទាន់ក៏ដោយ
លោកវេជ្ជបណ្ឌិត Phaisan Dankhum អគ្គលេខាធិការរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់ថៃ បាននិយាយថា វ៉ាក់សាំង Sinovac របស់ចិន មានសុវត្ថិភាពក្នុងការប្រើប្រាស់ ទោះបីជាមិនទាន់ត្រូវបាន ចុះបញ្ជីប្រើប្រាស់ជាបន្ទាន់ ពីអង្គការសុខភាពពិភពលោក (WHO) ក៏ដោយ ។

លោក Phaisan បាននិយាយថា មានការសិក្សាជាច្រើនដែលបង្ហាញថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពការពារជំងឺកូវីដ ១៩ ខណៈពេលនេះ វ៉ាក់សាំងចិន ត្រូវបានចុះបញ្ជីប្រើប្រាស់ជាបន្ទាន់ នៅក្នុងប្រទេស និងដែនដីចំនួន ៤៥ ហើយ ពោលបានប្រើប្រាស់វ៉ាក់សាំងនេះ ទោះ WHO មិនទាន់ចុះបញ្ជីអនុម័ត ប្រើប្រាស់ជាបន្ទាន់ ក្ដី ។

លោកបន្តថា “បើយោងតាមការសិក្សា ការព្យាបាលដំណាក់កាលទី ៣ នៅប្រេស៊ីល វ៉ាក់សាំងនេះ អាចការពារការឆ្លងវីរុស បានដល់ទៅ ៥០ ភាគរយ ការពារការស្លាប់ដល់ ១០០ ភាគរយ និងមានប្រសិទ្ធភាព ៧៧.៩ ភាគរយផងដែរ ក្នុងការការពារអ្នកជំងឺ ពីការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ បន្ទាប់ពីឆ្លង” ។

លោក Phaisan បញ្ជាក់បន្ថែមថា “លើសពីនេះទៀត ការសិក្សាដោយអ្នកជំនាញខាងរោគភាគល្អិត លោកវេជ្ជបណ្ឌិត Yong Poovorawan បានបង្ហាញថា អ្នកទទួលការចាក់វ៉ាក់សាំង Sinovac ក្នុងប្រទេសថៃ បានកើនឡើងនូវភាពស៊ាំ ប្រឆាំងនឹងការឆ្លងវីរុសចំនួន ៩៩.៤ ភាគរយ ក្នុងរយៈពេលមួយខែ បន្ទាប់ពីការចាក់ពេញ ២ ដូស” ។
លោកក៏បានសង្កត់ធ្ងន់ផងដែរថា “ចំណែកភាពស៊ាំ ចំពោះអ្នកជំងឺដែលបានឆ្លងកូវីដ បន្ទាប់ពីការចាក់លើកទី ២ ហើយក្នុងរយៈពេល ៤ ទៅ ៨ សប្តាហ៍ ក៏បានកើនឡើងដល់ ៩២.៤ ភាគរយផងដែរ” ។

ការសិក្សារបស់អ្នកជំនាញខាងរោគភាគល្អិតរបស់ថៃ បានធ្វើឡើង ស្របពេលដែលកាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin បាននិយាយក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអង្គារទី ១១ ខែឧសភា ថា ប្រទេសឥណ្ឌូណេស៊ី បានតាមដានបុគ្គលិកសុខាភិបាលចំនួន ២៥,៣៧៤ នាក់ នៅក្នុងរដ្ឋធានីហ្សាការតា រយៈពេល ២៨ ថ្ងៃ បន្ទាប់ពីពួកគេទទួលការចាក់វ៉ាក់សាំងដូសទី ២ ហើយរកឃើញថា វ៉ាក់សាំងនេះបានការពារពួកគេ ១០០ ភាគរយពីការស្លាប់ និង ៩៦ ភាគរយពីការបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយចាក់បាន ៧ ថ្ងៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand / The Straits Times
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


