កូវីដ-១៩
យូរបំផុតត្រឹមខែមិថុនា ពលរដ្ឋនៅរាជធានីភ្នំពេញអាយុ ១៨ ឆ្នាំ បានចាក់វ៉ាក់សាំងគ្រប់គ្នា
តាមការបញ្ជាក់ពីអាជ្ញាធររាជធានីភ្នំពេញ យ៉ាងយូរបំផុតត្រឹមខែមិថុនានេះ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលមានអាយុចាប់ពី ១៨ ឆ្នាំទៅ នឹងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា។
រដ្ឋាភិបាល បានចាត់ទុករាជធានីភ្នំពេញដែលមានប្រជាជនជាង ២ លាននាក់រស់នៅ ជាតំបន់អាទិភាព ដើម្បីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ “ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង”។

តាមរយៈក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ក្រុមមនុស្សគោលដៅ និងតំបន់ប្រឈមការរាលដាលខ្ពស់។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃ ១៦ ខែឧសភា ឆ្នាំ២០២១ នេះ ប្រជាជនកម្ពុជាជាង ២ លាននាក់បានចាក់វ៉ាក់សាំងដូសទីមួយ និងចាក់ដូសទីពីរបានជាង ១ លាន ១ សែននាក់។
ដោយឡែកយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហមនៅរាជធានីភ្នំពេញ ដែលទទួលបន្ទុកដោយក្រសួងការពារជាតិបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានជាង ៧០ ម៉ឺននាក់។
ចាប់ពីថ្ងៃស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងពីកម្មវិធីចាក់វ៉ាក់សាំងជូនពលរដ្ឋរស់នៅខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ សម្រាប់អ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។
ដំណើរការចាក់វ៉ាក់សាំងនៅខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ សម្រាប់ដូសទីមួយ នឹងចាប់ធ្វើពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃ ៣១ ឧសភា ឆ្នាំ ២០២១ និងដូសទីពីរចាប់ពីថ្ងៃទី ១ មិថុនា ដល់ ១៥ ខែមិថុនា ឆ្នាំ២០២១ តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន តាមទីតាំងដែលបានកំណត់។
យុទ្ធនាការនេះ នឹងប្រើប្រាស់កម្លាំងសរុប មធ្យោយបាយសរុប ដើម្បីជំរុញការចាក់វ៉ាក់សាំងឲ្យបានលឿន និងឆាប់រហ័ស ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ទប់ទល់ការឆ្លងរាលដាលកូវីដ ១៩៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


