កូវីដ-១៩
ស្មានថាស្លាប់! ស្រ្តីឥណ្ឌាកើតកូវីដ រៀបនឹងគេបូជាទៅហើយ ចេះដឹងខ្លួនវិញទាន់
វាជារឿងរ៉ាវមិនគួរឲ្យជឿមួយ ដែលស្ត្រីវ័យចំណាស់ម្នាក់នៅក្នុងប្រទេសឥណ្ឌា សឹងតែនឹងត្រូវគេដុតទាំងរស់ទៅហើយ បន្ទាប់ពីក្រុមគ្រួសាររបស់គាត់ យល់ច្រឡំថាគាត់ស្លាប់ ហើយបានរៀបចំពិធីបូជា។

ស្ត្រីដែលត្រូវបានគេស្គាល់ឈ្មោះ Shakuntala Gaikwad បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីសប្តាហ៍មុន។
គេហទំព័រ Yahoo បានរាយការណ៍ថា ក្រុមគ្រួសារបាននាំគាត់ទៅមន្ទីរពេទ្យ Silver Jubilee ក្នុងទីក្រុង Baramati ប៉ុន្តែនៅពេលមន្ទីរពេទ្យគ្មានកន្លែងដាក់ ពួកគេក៏នាំគាត់មកវិញ។

នៅពេលពួកគេរង់ចាំឡានពេទ្យ គាត់បានសន្លប់ ហើយក្រុមគ្រួសារគិតថាគាត់ស្លាប់ និងបានរៀបចំដើម្បីបូជា។
ប៉ុន្តែនៅពេលសពរៀបនឹងដុតទៅហើយ Shakuntala បានភ្ញាក់ដឹងខ្លួន ជាមួយនឹងភាពភ័យស្លន់ស្លោ ហើយចាប់ផ្តើមយំ។ ក្រោយមក គាត់ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យម្តងទៀតដើម្បីមើលជំងឺ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បានបញ្ចេញគោលការណ៍ណែនាំសម្រាប់ការបូជាសពដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយវិធានការពិសេស ត្រូវបានណែនាំដើម្បីចៀសវាងការឆ្លងរោគ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រជាជនចោទថា បណ្តាញ 5G ធ្វើឲ្យ ឥណ្ឌា ផ្ទុះកូវីដរលកទី២ ពេលនេះរដ្ឋាភិបាលចេញមុខបញ្ជាក់ច្បាស់ៗ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


