កូវីដ-១៩
រាល់គ្រួសារអង់គ្លេសមកពីដើរលេងក្រៅប្រទេស មន្ត្រីទៅគោះទ្វារផ្ទះឲ្យធ្វើចត្តាឡីស័ក១០ថ្ងៃ
រាល់គ្រួសារដែលមកពីដើរលេងក្រៅប្រទេសនឹងត្រូវទៅគោះទ្វារដល់ផ្ទះ។ នេះជាការព្រមានរបស់លោកស្រី Priti Patel កាលពីយប់មិញ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Priti Patel បាននិយាយថា ការអនុវត្តច្បាប់នឹងត្រូវធ្វើដើម្បីឲ្យប្រាកដច្បាស់ថា អ្នកដំណើរដែលបានទៅប្រទេសក្នុងបញ្ជីលឿងមានដូចជា បារាំង អេស្ប៉ាញ និងអ៉ីតាលី ជាដើមត្រូវគោរពច្បាប់ធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ។

ក្រសួងបានឲ្យដឹងថា មន្ត្រីមានសមត្ថភាពចុះទៅអនុវត្តដល់ផ្ទះចំនួន១ម៉ឺនក្នុងមួយៗថ្ងៃ ហើយកាលពីសប្តាហ៍មុនបានធ្វើ៣ម៉ឺននាក់ហើយ។
នរណាម្នាក់ដែលត្រូវបានរកឃើញថា គេចខ្លួន ឬស្ថិតនៅក្រៅចត្តាឡីស័កនឹងត្រូវពិន័យជាប្រាក់ប្រហែល ១៤១០០ដុល្លារអាមេរិក។ ទោះជាយ៉ាងណា រហូតដល់ពេលនេះ មានមនុស្សតិចតូចប៉ុណ្ណោះត្រូវបានប្រមូលធ្វើចត្តាឡីស័ក។
ការព្រមានបានធ្វើឡើង បើទោះជាមានសុទិដ្ឋិនិយមកាន់ខ្លាំងពីការបញ្ចប់នៃបំរាមកូវីដ-១៩នៅខែខាងមុខនេះ ហើយប៉ុន្មានថ្ងៃបន្ទាប់ពីច្របូកច្របល់ជុំវិញប្រទេសក្នុងបញ្ជីលឿង។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ម្សិលមិញបានប្រាប់សភាថា ការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសដែលមានហានិភ័យមធ្យមអាចទទួលយកបានតែក្នុងស្ថានភាពធ្ងន់ធ្ងរប៉ុណ្ណោះ។
ប៉ុន្តែអ្នកវិភាគម្នាក់បាននិយាយថា ពលរដ្ឋអង់គ្លេសរហូតដល់២៧០ ០០០នាក់នឹងហោះហើរទៅកាន់ប្រទេសបញ្ជីលឿងនៅក្នុងរយៈពេល៥ថ្ងៃរហូតដល់ថ្ងៃអាទិត្យ។
ជើងហោះហើរប្រមាណ ១៣០០ត្រូវបានគ្រោងដឹកនាំអ្នកដំណើរប្រមាណ ៥៤ ០០០នាក់ក្នុងមួយថ្ងៃទៅកាន់គោលដៅដូចជាប្រទេសអេស្ប៉ាញ ក្រិក បារាំង និងអ៉ីតាលី។

លោកស្រី Patel ត្រូវបានគេសួរតាមអ៉ីមែលកាលពីម្សិលមិញថាតើអ្នកធ្វើដំណើរទាំងនោះនឹងត្រូវបានមន្ត្រីទៅគោះទ្វារដល់ផ្ទះនៅពេលពួកគេត្រឡប់មកវិញ? លោកស្រីបានឆ្លើយថា ៖«ពិតមែនហើយ ប្រជាជនគួរតែ។ មានសេវាកម្មផ្តល់ជូននឹងកន្លែង សមត្ថភាពត្រូវបានបង្កើនសម្រាប់គ្រប់ហេតុផល។ មនុស្សនឹងមិនអាចទៅណាដោយគ្មានការត្រួតពិនិត្យទេ»។
ធនធានសំខាន់ៗត្រូវបានដាក់ចេញនៅហ្នឹងកន្លែងដែលមានតម្លៃរាប់រយលានដុល្លារ ក្នុងគោលដៅតាមដាន និងត្រួតពិនិត្យមនុស្សជុំវិញការធ្វើតេស្តពួកគេ ហើយត្រូវធ្វើឲ្យប្រាកដថា ពួកគេស្ថិតនៅផ្ទះ។
សមាជិកសភាលោក Tory បានព្រមានថា វិធីសាស្ត្រដៃធ្ងន់ដើម្បីបង្ខំអនុវត្តច្បាប់អាចនឹងផ្ទុះនៅពេលមានសេចក្តីសង្ឃឹមថា ការរឹតត្បិតកូវីដ-១៩អាចនឹងត្រូវបញ្ចប់នៅថ្ងៃទី២១ ខែមិថុនា។

លោកនាយករដ្ឋមន្ត្រី Boris Johnson និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយម្សិលមិញថា ពួកគាត់កំពុងកើនឡើងនូវការជឿជាក់ថា វ៉ាក់សាំងការពារកូវីដ-១៩មានប្រសិទ្ធភាពប្រឆាំងនឹងគ្រប់វីរុសកូវីដ-១៩ទាំងអស់ រាប់បញ្ចូលទាំងវីរុសបំប្លែងខ្លួនមកពីប្រទេសឥណ្ឌា។
សម្រាប់ប្រទេសបញ្ជីបៃតងមានព័រទុយហ្គាល់ ហ្គីប្រាលតា អ៉ីស្រាអែល អូស្ត្រាលី ញូវសាឡេន សិង្ហបុរី អ៉ិស្លង់ និងកោះ Faroe Islands ព្រមទាំងតំបន់ដាច់ស្រយាល់តូចៗជាច្រើនទៀតដែលស្ថិតក្នុងដែនដីអង់គ្លេសក្រៅប្រទេស។
អ្នកដំណើរទៅកាន់ប្រទេសលឿនត្រូវតែធ្វើចត្តាឡីស័កនៅផ្ទះសម្រាប់រយៈពេល១០ថ្ងៃ បន្ទាប់ពីវិលត្រឡប់មកវិញ ហើយត្រូវធ្វើតេស្តពីរដង។
មន្ត្រីក្រសួងមហាផ្ទៃម្នាក់បានឲ្យដឹងថា ផ្ទះចំនួន៧០០០ត្រូវបានទៅដល់ដើម្បីធ្វើតេស្ត និងតាមដានកាលពីថ្ងៃអង្គារ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


