កូវីដ-១៩
គេចមិនផុតឡើយ! ត្រឹមមួយឆ្នាំ ២០២០ អ្នកស្លាប់ដោយកូវីដក្នុងប្រទេសអ្នកមានៗជិត ១ លាននាក់ មហាអំណាចអាមេរិកស្ថិតនៅលើគេ
អ្នកស្រាវជ្រាវបានរាយការណ៍ថា ខណៈរោគរាតត្បាតជាសកលនៅតែបន្តកើតមានទាំងករណីឆ្លងនិងស្លាប់ដោយគ្មានការស្រាកស្រាន្តនោះ ប្រទេសអ្នកមានក៏មិនអាចគេចផុតពីគ្រោះនេះបានដែរ ។ ក្នុងនោះប្រទេសអ្នកមានចំនួន ២៩ កាលពីឆ្នាំ ២០២០ មានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ជិត ១ លាននាក់ ហើយសហរដ្ឋអាមេរិកមានចំនួនខ្ពស់ជាងគេ ។

ជាសោកនាដកម្មនៃវិបត្តិរោគរាតត្បាតនេះ បានសម្លាប់មនុស្សប្រមាណ ៩៧៩,០០០ នាក់ ដែលបានស្លាប់នៅក្នុងប្រទេសអ្នកមាន ចំនួន ២៩ កាលពីឆ្នាំមុន។
ប្រទេសចំនួន ៥ ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេគឺ សហរដ្ឋអាមេរិកមានចំនួន ៤៥៨,០០០ នាក់ អង់គ្លេសមាន ៩៤,៤០០ នាក់ អ៊ីតាលី ៨៩,១០០ អេស្ប៉ាញ ៨៤,១០០ និងប៉ូឡូញមាន ៦០,១០០ នាក់។ ដោយឡែកមានប្រទេសនូវែលហ្សេឡង់ ន័រវែសនិងដាណឺម៉ាក ដែលមានការស្លាប់ដោយកូវីតតិចតួចជាងគេ។

នៅប្រទេសភាគច្រើនអត្រាមរណភាពហួសកម្រិតខ្ពស់ចំពោះបុរសជាងស្ត្រី ហើយគម្លាតនេះមាននិន្នាការកើនឡើងតាមអាយុ។ ប៉ុន្តែនៅសហរដ្ឋអាមេរិកអត្រាស្លាប់លើសគឺស្ត្រី ដោយខ្ពស់ជាងបុរសដែលមានអាយុលើសពី ៨៥ ឆ្នាំ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុង BMJ បង្ហាញថា ការស្លាប់ហួសប្រមាណនៅក្នុងប្រទេសចំនួន ២៩ បានប្រមូលផ្ដុំភាគច្រើនក្នុងចំណោមប្រជាជនអាយុ ៧៥ ឆ្នាំឡើងទៅ បន្ទាប់មកមនុស្សដែលមានអាយុ ៦៥ ទៅ ៧៤ ឆ្នាំ។ ចំណែកការស្លាប់ក្នុងចំណោមកុមារអាយុក្រោម ១៥ ឆ្នាំគឺប្រហាក់ប្រហែលនឹងកម្រិតដែលរំពឹងទុក នៅក្នុងប្រទេសភាគច្រើន និងទាបជាងការរំពឹងទុកនៅក្នុងប្រទេសមួយចំនួន។

ការសិក្សានេះបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយកូវីដគឺមានខ្ពស់នៅក្នុងប្រទេសអ្នកមានក្នុងឆ្នាំ ២០២០ ហើយអ្នកស្រាវជ្រាវបានសរុបថា ការស្រាវជ្រាវបន្ថែមគឺចាំបាច់ដើម្បីស្វែងយល់ពីរបៀបដែលកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដអាចកាត់បន្ថយអត្រាមរណភាពនៅឆ្នាំ ២០២១ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
ចុចអាន៖សហរដ្ឋអាមេរិក មានអ្នកឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនជិត ៤ពាន់ករណី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


