កូវីដ-១៩
ក្រុមការងារនាយកដ្ឋានជំនាញរបស់ក្រសួង២បានចុះសម្ភាសន៍ដល់ខ្នងផ្ទះពលរដ្ឋប៉ះពាល់ធ្ងន់ធ្ងរដោយកូវីដ-១៩
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋាន សុខុមាលភាពសង្គមនៃ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងផែនការបាន នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១បានចុះពិនិត្យការកំណត់អត្តសញ្ញាណកម្ម និងការសម្ភាសន៍របស់ក្រុមជនបង្គោលចំពោះក្រុមគ្រួសារគោលដៅសម្រាប់ការទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់។

លោក ឈួរ សុបញ្ញាបានថ្លែងថា សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ត្រូវបានរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រីតែងតែគិតគូរខ្ពស់អំពោះសុខទុក្ខពលរដ្ឋទូទាំងប្រទេសជាធំពិសេសគ្រួសារទីទាល់ក្រនិងងាយរងគ្រោះដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជម្ងឺរាតត្បាតដ៍កាចសាហាវកូវីដ១៩តែម្ដង។

លោកប្រធាននាយកដ្ឋានសុខុមាលភាពសង្គមបានថ្លែងបន្ដថា សូមបងប្អូនប្រជាពលរដ្ឋជឿលើរាជរដ្ឋាភិបាលចុះមិនដែលទុកឲ្យពលរដ្ឋណាម្នាក់នៅឯកោឬស្លាប់ដោយដាច់ពោះឡើយដោយផ្តល់ជាសាច់ប្រាក់ឧបត្តម្ភជាបន្តបន្ទាប់។ ចំពោះគ្រួសារដែលរងគ្រោះធ្ងន់ធ្ងរដោយសារកូវីដ១៩ ដូចករណីឆ្លង ករណី ស្លាប់ដោយកូវីដ និងការធ្វើចត្តាឡឹស័ក ឬក្នុងតំបន់បិទខ្ទប់ទទួលបានសាច់ប្រាក់របស់រាជរដ្ឋាភិបាល ឧបត្ថម្ភជាបន្តបន្ទាប់នៅក្នុងខែ មិថុនា ខាងមុខ នេះនៅក្នុងសង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិសែនជ័យ សង្កាត់ច្បារអំពៅទី១ សង្កាត់ទំនប់ទឹក សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ព្រែកប្រាខ័ណ្ឌច្បារអំពៅ ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


