Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ ការចាក់វ៉ាក់សាំង​ត្រូវអនុវត្តតាម​​ផែន​ការមេ និង​​សុំ​ផ្អាក​ស្នើ​សុំ​ចាក់នៅតាម​ខេត្ត​

បានផុស

នៅ

សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅ​ថ្ងៃ​ទី ​២៩ ខែ​ឧសភា ឆ្នាំ២០២១ ​នេះបាន​ថ្លែង​បដិសេធ​សំណើរ​របស់​ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន និងរដ្ឋបាលខេត្តមួយចំនួន មានទាំងវិស័យឯកជនផងដែរបានស្នើសុំឱ្យសម្តេច ធ្វើការចាក់វ៉ាក់សាំង រ៉ាយប៉ាយ​តាមតំបន់ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែងថា “យើង​បាន​ដាក់​ចេញ​នូវ​ផែន​ការ​មេ​ដែល​ជា​យុទ្ធសាស្ត្រ សម្រាប់​ដំណើរ​ការ​ចាក់​វ៉ាក់សាំង ក្នុង​នោះគឺយុទ្ធសាស្ត្រផ្ការីក ដែលចាក់​ពី​ក្នុង​ចេញ​ក្រៅ ហើយតាម​ស្ថាប័ន និងរាជធានី-ខេត្ត គឺមិនអាចប្រើវ៉ាក់សាំង ទៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចបានទេ បើធ្វើយ៉ាងដូច្នេះ យើង​នឹង​មិន​ទទួល​បាន​ផល​ក្នុង​ការ​ចាក់​វ៉ាក់សាំងនោះទេ​”។

សម្តេចតេជោ បញ្ជាក់ថា ការធ្វើដូច្នេះមិនគ្រប់គ្រាន់ទេ ដោយសារតែមនុស្សរាប់ម៉ឺននាក់ ហើយ​បើ​ចាក់​តាម​ក្រុម​តែ​ប៉ុន្មានពាន់នាក់​គ្មាន​ផល​ប្រយោជន៍ទេ ដូច្នេះ​បាន​ជារាជរដ្ឋាភិបាល​រៀបចំយុទ្ធសាស្ត្រ នៃការ​ចាក់វ៉ាក់សាំង ដើម្បីឱ្យ​មានភាព​សាំ​ដែល​បាន​ចាក់​ស្រោច​នៅ​គ្រប់​ទី​កន្លែង​ផ្ដល់អាទិភាព។

សម្ដេច​តេជោហ៊ុន សែន បញ្ជាក់ថា ​”ការ​ចាក់​នៅ​រាជធានីភ្នំពេញ គឺ​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​យើង បន្ទាប់​ទៅ​គឺ បណ្ដា​ទីប្រជុំជន​នៅ​ក្នុង​ខេត្ត​កណ្ដាល ហើយ​បន្ទាប់​មក​បាន​យើង​ចេញ​ទៅ​គោលដៅ​សំខាន់ៗ​នានា​ នៅតាម​ទីរួមខេត្ត ទី​ប្រជុំ​ជន​ និង​តំបន់​រោងចក្រ​ដែល​មាន​កម្មករ​កកកុញ”។

សម្តេច​តេជោ បញ្ជាក់ថា នៅ​ពេល​ដែល​យើង​ចុះទៅ​គឺ​ចុះ​ចាក់​ស្រោច​យក​ទាំង​ក្រុង​តែម្ដង​ បើ​មិន​បាន​ទៅ​តាម​ជន​បទ​ទេ​ក៏​យើង​ប្រមូល​ផ្ដុំ​ចាក់​នៅ​តាម​ទី​ក្រុង​ ទី​ប្រជុំជន​ និងកន្លែង​ដែល​មាន​កម្មករ​រស់នៅកកកុញ​ ជារួមគឺ​ចាក់​នៅ​កន្លែង​ដែល​មាន​មនុស្ស​កកកុញ​ជាមុន​ ធ្វើ​យ៉ាង​ដូច្នេះ​ទើប​មាន​ភាព​សាំ​ក្នុង​សហគមន៍ដែល​មាន​អ្នក​ចាក់​វ៉ាក់សាំង​បាន​ច្រើន។

សម្ដេចតេជោ​បញ្ជាក់ថា​តាម​ការប៉ានស្មាន​ចំនួន​តួលេខ​ដែល​មាន មនុស្ស​ដែល​មាន​អាយុ​លើស​ពី​១៨ឆ្នាំ​គឺ​មាន​ជាង​១០ លាននាក់ បើយើងប៉ាន់​ស្មាន​សម្រាប់​អ្នក​ដែល​មិន​អាច​ចាក់​វ៉ាក់សាំង​បាន​ដែល​គ្រូ​ពេទ្យ​ហាម​ឃាត់​មិន​ឱ្យ​ចាក់ គឺ​ចំនួន​មនុស្ស​ដែល​យើង​ត្រូវចាក់ប្រមាណជា ១០ លាននាក់៕

អត្ថបទ៖ ឡេង ដេត

ស្តាប់​ប្រសាសន៍សម្តេច៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៤ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៥ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម