Connect with us

កូវីដ-១៩

ថ្ងៃនេះក្រសួងប្រកាសមានអ្នកស្លាប់ ដោយសារជំងឺកូវីដ៧នាក់បន្ថែម​ទៀត ធ្វើឱ្យតួលេខអ្នកស្លាប់កើនឡើងជាង២០០នាក់ហើយ

បានផុស

នៅ

ក្រសួងសុខាភិបាលបានប្រកាសនៅមុននេះបន្តិចថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ‑១៩ចំនួន៧នាក់បន្ថែមទៀតដែលធ្វើឱ្យតួលេខនៃអ្នកស្លាប់បានកើនឡើងដល់ជាង២០០នាក់ហើយ។

យោងតាមក្រសួងសុខាភិបាលបានបន្តថាថ្ងៃនេះក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន៥៨៨នាក់ទៀតក្នុងនោះជាករណីឆ្លងសហគមន៍ចំនួន៥៦៨នាក់ អ្នកដំណើរមកពីបរទេសចំនួន២០នាក់និងជាសះស្បើយចំនួន៤១៥នាក់ និងស្លាប់ចំនួន០៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួង គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ??នេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ‑១៩សរុបចំនួន២៨៨២៥នាក់  អ្នកជាសះស្បើយចំនួន២១៣១៥នាក់និង អ្នកស្លាប់ចំនួន២០៣នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម