កូវីដ-១៩
ពាក់ម៉ាស់ និងរក្សាគម្លាតសង្គម គប្បីពលរដ្ឋគ្រប់គ្នាចូលរួមអនុវត្តចំពោះតំបន់ប្រមូលផ្តុំ
ក្រុមមន្រ្តីជំនាញ និងអាជ្ញាធរនៅក្រុងខេមរភូមិន្ទ នៅតែជំរុញឱ្យពលរដ្ឋ អាជីវករ មន្រ្តីរាជការ ក៏ដូចជាយុវជនគប្បីរក្សាគម្លាតសង្គម ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវតាមការណែនាំ ដើម្បីចៀសផុតនៃការឆ្លងជំងឺកូវីដ១៩។
គិតមកទល់ម៉ោងនេះ មនុស្សក្មេងចាស់ប្រុសស្រីជិត១០០នាក់ហើយដែលត្រូវបានរកឃើញវិជ្ជមានកូវីដ១៩នៅស្រុកស្រែអំបិល និងក្រុងខេមរភូមិន្ទ ដែលបញ្ហានេះអាជ្ញាធរមន្រ្តីជំនាញបន្តក្រើនរម្លឹកដល់ពលរដ្ឋអ្នកពាក់ព័ន្ធចាំបាច់អនុវត្តវិធានការសុខាភិបាលគ្រប់ពេលវេលា។

ជាសកម្មភាព និងផ្តល់សារអប់រំយល់ដឹងដល់ប្រជាពលរដ្ឋ អាជីករ តំណាងក្រុមគ្រូមន្ទីរពេទ្យបង្អែកខេត្តកោះកុង អាជ្ញាធរក្រុងសង្កាត់ កម្លាំងសមត្ថកិច្ច និងយុវជន បាននាំចុះចែកម៉ាស់ជូនពលរដ្ឋបន្ថែមនៅក្រៅ និងក្នុងផ្សារដងទង់ដែលជាកន្លែងប្រមូលផ្តុំមនុស្សច្រើន។
លោក លី ស៊ី តំណាងក្រុមគ្រូពេទ្យខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី៣០ ឧសភាថា តំបន់ផ្សារលក់ដូរទំនិញ ជាកន្លែងដែលប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ណាស់ ទោះបីជាពលរដ្ឋមន្រ្តីរាជការ យុជនមួយចំនួនបានចាក់វ៉ាក់សាំងក៏ដោយ ក៏គប្បីបន្តចូលរួមរក្សាគម្លាតសង្គម ពាក់ម៉ាស់អោយបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក លី ស៊ី បញ្ជាក់ទៀតថា ការចូលរួមពាក់ម៉ាស់ទីកន្លែងមានមនុស្ស គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ទប់ស្កាត់ការពារជំងឺកូវីដ១៩បាន គ្រាខេត្តកោះកុងក៏ជាខេត្តកំពុងមានអត្រាអ្នកឆ្លងជំងឺហើយរកឃើញអ្នកឆ្លងបន្តបន្ទាប់ផងដែរ។ ដូច្នេះលោកទទូចដល់ពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់មេត្តាបន្តចូលរួមអនុវត្តវិធានការសុខភិបាល ចៀសវាងឆកល្វែងប្រការណាមួយអាចឆ្លងជំងឺកូវីដបាន។
ទាក់ទិននឹងវិធានការអប់រំណែនាំការពារជំងឺកូវីដនេះ លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុងខេមរភូមិន្ទ លើកឡើងដែរថា ស្ទើរតែជារៀងរាល់ថ្ងៃ អាជ្ញាធរសមត្ថកិច្ចរបស់លោកស្រី ក៏ដូចជាអ្នកគ្រប់គ្រងផ្សារដងទង់ ពន្យល់ណែនាំដល់បងប្អូនពូមីងយាយតា ប្រជាពលរដ្ឋ អាជីវករ យុវជន អំពីកត្តាឆ្លង និងវិធីសាស្រ្តការពារខ្លួនឱ្យរួចផុតពីជំងឺកូវីឌ។

លោកស្រីអភិបាលរងក្រុង យល់ឃើញថា ជាក់ស្តែង ពលរដ្ឋអាជីវករភាគច្រើនបានចូលរួមអនុវត្តបានល្អប្រសើរ ពោល គឺតែមានមួយចំនួនតូចប៉ុណ្ណោះពុំទាន់គោរពតាម ក៏អាជ្ញាធរព្យាយាមអប់រំបន្ថែមទៀត។
សព្វថ្ងៃនេះ អាជ្ញាធរសមត្ថកិច្ច នៅពុំទាន់អនុវត្តការផាកពិន័យចំពោះបុគ្គលដែលមិនពាក់ម៉ាស់នៅតំបន់ប្រឈមនៅ ឡើយទេ ដោយគ្រាន់តែបន្តផ្សព្វផ្សាយអំពីគោលការណ៍ច្បាប់ ដើម្បីឱ្យពួកគាត់មានស្មារតីចូលរួមគោរព។ ប៉ុន្តែករណីបុគ្គលណារឹងទទឹងនឹងអនុវត្តការផាកពិន័យ៕ អត្ថបទៈ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


