Connect with us

កូវីដ-១៩

អាជីវករ​ក្នុង​ផ្សារ​ក្រុង​ព្រៃវែងនាំគ្នា​សម្រុកទៅ​យកសំណាករកមេរោគកូវីដ-១៩ បន្ទាប់ពីអា​ជីវករ​ម្នាក់ឆ្លង

បានផុស

នៅ

​បន្ទាប់ពី​រកឃើញ​អាជីវ​រក​ម្នាក់​ក្នុង​ផ្សារ​ក្រុង​ព្រៃវែង​រួចមក​ ក៍បាន​បិទផ្សារ​ក្រុង​ព្រៃវែង​ជា​បណ្តោះ​អាសន្ន កាលពីព្រឹក​ថ្ងៃទី​២៩ ​ខែឧសភា ឆ្នាំ​២០២១ អ្នក​ឆ្លង​កូ​វីដ​១៩ ឈ្មោះ ឡេង វាសនា​អាយុ​២៧​ឆ្នាំ​យក​សំណាក​ពី​ព្រឹក​មិញ​ លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩ ប្រពន្ធ​ឈ្មោះ ​វង្ស ​ណា​រី​ន​ អាយុ​២២​ឆ្នាំ ​នៅ​ភូមិ​លេខ​៨​ មុខរប​ជាជាង​ផ្លាក​ទីន ​នៅក្នុង​ផ្សារ​ព្រៃវែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​មានការ​រកឃើញ​ជំងឺ​កូ​វីដ​នៅក្នុង​ផ្សារ​ក្រុង​ព្រៃវែង​រួចមក ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារក្រុង​ព្រៃវែង​បាន​ភ្ញាក់រលឹក​រ​ត់ទៅ​មន្ទីរពេទ្យ​ធ្វើឲ្យកកស្ទះក្នុង​មន្ទីរពេទ្យ ដើម្បី​សុំ​ការធ្វើ​តេស្ត​រក​មេរោគ​កូវីដ១៩ ទាំងអស់គ្នា​ ទាំងថ្ងៃទាំងយប់​ដើម្បី​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​តាម​ការអំពាវ​នាវ​រប​ស់​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ​និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ខុសពី​កម្មករ​នៅក្នុង​រោងចក្រ ក្រុង​បាវិត​បន្ទាប់ពី​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩​រួចមក​នាំគ្នា​រត់ចេញ​ពី​រោងចក្រ​យ៉ាង​អាណាធិបតេយ្យ​ ដោយ​គ្មាន​គិតពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ឡើយ​សកម្មភាព​នេះ​បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​២៦ ឧសភា ២០២១​កន្លងមកនេះ នៅ​រោងចក្រ​អេ​អិន​ចេ តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង ក្រុង​បាវិត ក្រុមការងារ និង គ្រូពេទ្យ​បាន​ចុះ​ទៅយក​សំណាក​កម្មករ កម្មការិនី​ដែល​បំរើការ​ងារ​នៅ​ទីនោះ​ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វីត​១៩ ទើបតែ​បាន​ជាង​១០០​នាក់ កម្មករ កម្មការិនី​ជាង​២០០០​នាក់​ក៏បាន​នាំគ្នា​សំរុក​ចេញមក​ផ្ទះ​រាងៗ​ខ្លួន ប​ន្ចុ​ប្បន្ន​រដ្ឋបាលខេត្ត​បាន​បញ្ជា​អោយ​គ្រប់​ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ អោយ​ចុះ​ត្រួតពិនិត្យ​តាមដាន​ជាបន្ទាន់​ដើម្បី​ធ្វើការ​ណែនាំ​អោយ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​របស់​ពួកគាត់​ចំនួន​១៤​ថ្ងៃ និង​អោយ​តាមដាន​សុខភាព​ដោយ​ខ្លួនឯង និង រង់ចាំ​ក្រុមការងារ និង គ្រូពេទ្យ​ច​ទៅយក​សំណាក ។

អត្ថបទ ៖ ​សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម