Connect with us

កូវីដ-១៩

តួលេខ​ក្រៅ​ផ្លូវការ​នៅ​ភ្នំពេញ​ម្សិលមិញនេះ​ មាន​អ្នក​ឆ្លង​ជាង ៤០០ នាក់ ខណ្ឌពោធិ៍សែនជ័យ​ ធ្ងន់ជាង​គេ

បានផុស

នៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ បាន​​បង្ហាញ​តួលេខក្រៅ​ផ្លូវការ​​អ្នក​ឆ្លង​កូវីដ ១៩ នៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២១ មាន​ចំនួន ៤២៨ នាក់។​ ​ប៉ុន្មានថ្ងៃនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​បាន​បញ្ចេញ​របាយការណ៍តួលេខ​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ដូច​បណ្តា​ខេត្ត​មួយ​ចំនួន​នោះ​ទេ។ របាយការណ៍​ចុងក្រោយ​ដែល​ផុស​លើ​ផេក​ផ្លូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ភ្នំពេញរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៩៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។

ដោយ​ឡែក​តាម​របាយការណ៍​បញ្ចេញ​​ដោយ​មន្រ្តីជាន់ខ្ពស់​នេះ នៅ​ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២១ រាជធានីភ្នំពេញបានរកឃើញ​អ្នក​ឆ្លង​ ៤២៨ នាក់។ ខណ្ឌ​ពោធិ៍សែនជ័យ​​ធ្ងន់ជាង​គេ​មាន​រហូត​ដល់​​ ២២៦ ករណី។

១- ខណ្ឌ ឫស្សីកែវ ៥១ នាក់
២- ខណ្ឌ ពោធិ៍សែនជ័យ ២២៦ នាក់
៣- ខណ្ឌ កំបូល ០ នាក់
៤- ខណ្ឌ សែនសុខ ៦២ នាក់
៥- ខណ្ឌ មានជ័យ ៦៩ នាក់
៦- ខណ្ឌ ច្បារអំពៅ ២០ នាក់
៧- ខណ្ឌ ព្រែកព្នៅ ០ នាក់
៨- ខណ្ឌ ដង្កោ ០ នាក់
៩- ខណ្ឌ ដូនពេញ ០ នាក់
១០- ខណ្ឌ 7មករា ០ នាក់

កាល​ពី​ម្សិលមិញ​នេះ ក្រសួង​សុខាភិបាល​ប្រកាស​ករណីរកឃើញអ្នកឆ្លងកូវីដ ៦១៦ នាក់​ ក្នុង​នោះករណី​នាំ​ចូល ៣១ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

សហគមន៍​ទេសចរណ៍​នៅ​ឃុំ​ព្រះដាក់ នាំ​បទពិសោធន៍​​ពិត​ៗ​​ផ្សារភ្ជាប់វប្បធម៌ប្រពៃណីបុរាណដល់ទេសចរជាតិ​និង​អន្តរជាតិបានទស្សនា

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ភាពអត់ឃ្លាននៅ ហៃទី កាន់តែធ្ងន់ធ្ងរ ខណៈភាពចលចលក៏មិនទាន់គ្រប់​គ្រងបាន

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ព្រះចៅអធិការវត្តថៃ ជាប់គុក ៤៦៨ឆ្នាំ ព្រោះកិបកេងប្រាក់ជិត៣០០លានបាត

ព័ត៌មានជាតិ១៩ នាទី មុន

កម្ពុជា-កូរ៉េ កំពុងសិក្សាឈានទៅ​បង្កើតមជ្ឈមណ្ឌល​ស្តារនីតិសម្បទាដល់កម្មករមានគ្រោះក្នុងម៉ោងការងារ

កីឡា២៣ នាទី មុន

ជប៉ុន​ ដាស់តឿនអ្នកគាំទ្រកុំ​ធ្វើដំណើរទៅ​កូរ៉េខាងជើង​ ក្នុងជម្រុះ World Cup

Sokha Hotels

ព័ត៌មានពេញនិយម