កូវីដ-១៩
អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបក្រុមប្រជាពលរដ្ឋលេងល្បែងសុីសងមិនពាក់ម៉ាស់ និងរក្សាគម្លាត
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ៥ ខែមិថុនានេះ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចុះបង្រ្កាបការជួបជុំគ្នាលេងល្បែងស៉ីសង(បៀ) បានចំនួន៣វង់ ស្ថិតក្នុងតំបន់ទំនប់រលក(តំបន់លឿង) សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ចំណាត់ការនេះ បានធ្វើឡើង បន្ទាប់ពីទទួលបានសេចក្តីរាយការណ៌ មានក្រុមប្រជាពលរដ្ឋមួយចំនួនមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជាសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយនាំគ្នាធ្វើការជួបជុំជាក្រុមៗហើយថែមទាំងលេងល្បែងសុីសងទៀតនោះ។

ប្រតិបត្តិការឆ្មក់បង្ក្រាបករណីនេះដែរ ក្រុមសមត្ថកិច្ចបានឃាត់ខ្លួនអ្នកលេងល្បែងមានប្រុសមានស្រីចាស់ក្មេងបានជាច្រើននាក់ ហើយបញ្ជូនមកទីបញ្ជាការស្រាលដើម្បីអនុវត្តតាមនីតិវិធី។
សូមជម្រាបជូនថា កន្លងមកការឆ្លងជំងឺកូវីដ-១៩ នៅតំបន់ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុមានការកើនឡើងគួរឱ្យកត់សម្គាល់ រហូតឈានទៅដល់ការបិទខ្ទប់តំបន់នេះទាំងស្រុង ដោយសារប្រជាពលរដ្ឋមួយចំនួន មិនចូលរួមអនុវត្តតាមគោលការណែនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងសុខាភិបាល។

ជាពិសេសនោះពួកគាត់នៅតែបន្តការជួបជុំគ្នាលេងល្បែងសុីសង ជួបជុំគ្នាផឹកគ្រឿងស្រវឹង មិនពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពជាដើម។
សមត្ថកិច្ចបានបញ្ជាក់ថា វិធានការនេះនឹងធ្វើឡើងជាបន្តបន្ទាប់ ដើម្បីឈានទៅកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ ឱ្យបានទាំងស្រុង៕ អត្ថបទ៖ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


