កូវីដ-១៩
វ៉ាក់សាំងចូលទាំងលានៗដូសជាបន្តបន្ទាប់ តើកម្ពុជាត្រៀមកន្លែងរក្សាទុកដូចម្ដេច?
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានលើកឡើងថា បើទោះជាវ៉ាក់សាំងកូវីដ-១៩ បាន និងត្រៀមដឹកជញ្ជូនចូលមកកម្ពុជាទាំងលានៗដូសបន្តបន្ទាប់យ៉ាងនេះក្ដី ក៏មិនមានបញ្ហាចោទ ព្រោះកម្ពុជាបានត្រៀមកន្លែងរក្សាទុកគ្រប់គ្រាន់។
ថ្លែងក្នុងការទទួលវ៉ាក់សាំង នៅអាកាសយានដ្ឋានភ្នំពេញ នៅថ្ងៃទី៨ ខែមិថុនានេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល មានប្រសាសន៍ថា៖ “បើទោះជាកម្ពុជាកំពុងទទួលវ៉ាក់សាំងច្រើនលានដូសជាបន្តបន្ទាប់ក្ដី នៅតែមិនមានបញ្ហា ចំពោះទីតាំងរក្សាទុកវ៉ាក់សាំង។ គឺនៅក្នុងឃ្លាំងរក្សាឧសថរបស់ក្រសួងសុខាភិបាលនៅចោមចៅ បានត្រៀមដាក់វ៉ាក់សាំងរហូតដល់៣លានដូស ហើយក្រោមការសហការជាមួយអង្គការ យូនីសេហ្វ យើងកំពុងត្រៀមទូត្រជាក់សម្រាប់ដាក់វ៉ាក់សាំង២លានដូសបន្ថែមទៀត”។
លោកស្រីបានបញ្ជាកើថា ចំពោះវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូសបន្ថែមទៀត ដែលបានមកដល់ប្រទេសកម្ពុជានេះថ្ងៃនេះ ក្នុងនោះ វ៉ាក់សាំងប្រភេទ Sinovac ចំនួន ៥០ ម៉ឺនដូស បានពីការបញ្ជាទិញ និងវ៉ាក់សាំង Sinopharm ចំនួន ៥០ ម៉ឺនដូស ព្រមទាំងសម្ភារៈបរិក្ខាបម្រើដល់ការចាក់វ៉ាក់សាំងបន្ថែមទៀតគឺជាជំនួយអត់សំណងរបស់រដ្ឋាភិបាលចិន។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសដែរថា កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ