កូវីដ-១៩
បុរសម្នាក់ទៀតស្លាប់ ហើយតេស្តឃើញវិជ្ជមានកូវីដ១៩ ឆ្លងដល់កូន២នាក់ប្តីប្រពន្ធ
អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា បុរសឈ្មោះ ឃន់ ឃៀន អាយុ៥៦ឆ្នាំ បានទទួលមរណៈភាពកាលពីថ្ងៃទី ១០ ខែ មិថុនាឆ្នាំ២០២១ នៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដោយសារជំងឺប្រចាំកាយរ៉ាំរ៉ៃ និងរកឃើញ វិជ្ជមានកូវីដ-១៩ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីបុរសវ័យចំណាស់បានស្លាប់ដោយសារជំងឺប្រចាំកាយរាំរ៉ៃ និងរកឃើញ វិជ្ជមានកូវីត-១៩ នេះបានឆ្លងពីកូនរបស់គាត់ដែលធ្វើការខាងធនាគារនៅស្រុកសូទ្រនិគម រួចមកលេងផ្ទះ ជួបជុំជាមួយគ្រួសារនិងញាតិមិត្តនៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមលើករណីនេះយ៉ាងល្អិតល្អន់។
លោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១១នេះថា ករណីអ្នកជំងឺនៅសង្កាត់ស្រង៉ែ ឈឺរ៉ាំរ៉ៃ ស្លាប់នៅផ្ទះ តេស្តទៅវិជ្ជមាន ហើយកូនគាត់២នាក់ប្តីប្រពន្ធវិជ្ជមាន និងមានឆ្លងទៅអ្នកដទៃទៀតក្នុងភូមិ។

លោកបន្តថា នៅក្នុងខេត្តសៀមរាប មានករណីស្លាប់ដោយសារជំងឺប្រចាំកាយរាំរ៉ៃ និងរកឃើញ វិជ្ជមានកូវីត-១៩ មានចំនួន៣នាក់។
អាជ្ញាធរខេត្តសៀមរាប សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយបន្តអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដែលណែនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាកាត់ផ្តាច់ ការចម្លង និងបង្ការខ្លួនយើង ពីមេរោគកូវីដ-១៩ដ៏ចង្រៃនេះ ព្រោះវាមិនទាន់រលាយបាត់ ទៅណាឆ្ងាយនៅឡើយ ហើយក៏កំពុងបន្តការចម្លងយ៉ាងសកម្ម ផងដែរ៕ អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


