Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងស៊ីណូហ្វាម១លានដូសទៀត មកដល់កម្ពុជានៅថ្ងៃនេះ

បានផុស

នៅ

តាមគម្រោងវ៉ាក់សាំងបង្កាវិរុសកូវីដ១៩ចំនួន១លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ពីសាធារណរដ្ឋ​ប្រជាមានិតចិន នឹងដឹកមកដល់កម្ពុជានៅថ្ងៃទី ១២ ខែមិថុនានេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឱ្យដឹងថា វ៉ាក់សាំង​ស៊ីណូហ្វាម​ចំនួន ១ លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា​នឹងដឹកមក​ដល់នៅថ្ងៃទី ១២ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់មានប្រសាសន៍ថា កម្ពុជានឹងមានវ៉ាក់សាំងរហូតដល់ ៤,៥ លាន ដូស នៅក្នុងខែមិថុនានេះ ​ដែល​រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ ទៅតាម​ផែនការ​កំណត់​ទៅតាម​ចំនួន​វ៉ាក់សាំង​ដែល​នឹង​មកដល់​ជា​បន្តបន្ទាប់ ដោយ​លោក​បាន​កំណត់ថា នឹង​ចាក់​ជូន​ពលរដ្ឋ​ឱ្យបាន​ចំនួន​ ១០ ​លាន​នាក់​នៅ​ទូទាំង​ប្រទេស​នៅ​ដើមឆ្នាំ​ ២០២២​។

កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៧ លានដូសហើយ ទាំងវ៉ាក់សាំងជំនួយ ការបញ្ជាទិញ និងតាមរយៈយន្តការកូវ៉ាក់ (Covax)។

គិតត្រឹមថ្ងៃទី ១១ ខែមិថុនា ចំនួនអ្នកបានចាក់វ៉ាក់សាំងនៅទូទាំងប្រទេស សរុប ២ ៨៣៦ ៤៨២ នាក់ ស្មើនឹង ២៨.៣៦ ភាគរ ដែលភាគច្រើនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ហើយក៏គ្រោងនឹងបញ្ចប់​នៅរាជធា​នី​ភ្នំពេញ នាពេលឆាប់ៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម