Connect with us

កូវីដ-១៩

ស្ត្រីឆ្លងកូវីដម្នាក់ទៀត សម្រាលកូនបានដោយជោគជ័យ

បានផុស

នៅ

ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ជនជាតិខ្មែរ អាយុ២៨ឆ្នាំ មានវិជ្ជមានកូវីដ១៩ ទីលំនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានមកសម្រាលកូននៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ បានដោយជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ទុំសម្បត្តិ ប្រធាន មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២៣ ខែមិថុនានេះបានឲ្យដឹងថា ពេលស្ត្រីគ្រប់ខែខាងលើមកដល់មន្ទីរពេទ្យភ្លាមក្រុមគ្រូពេទ្យផ្នែកទទួលជំងឺដំបូង ក៏បានធ្វើតេស្តរហ័សលទ្ធផលមាន វិជ្ជមាន​កូវីដ-១៩។

ភ្លាមនោះដែរ ក្រុមគ្រូពេទ្យផ្នែកសម្ភ ពក៏បានរៀបចំអោយស្ត្រីរូបនេះធ្វើ ការសម្រាលនៅអគារវះកាត់ជំងឺឆ្លង ដោយមានការយកចិត្តទុកដាក់ថែ ទាំពីក្រុមគ្រូពេទ្យជំនាញផ្នែកបង្កើតកូន។

បន្ទាប់មកស្ត្រីខាងលើក៏ស ម្រាលបានទារិកាទម្ងន់ ២ ៨០០ ក្រាម នៅវេលាម៉ោង១៤:៥០នាទី ថ្ងៃខែឆ្នាំដដែល ដោយសុវត្ថិភាព និងមិនមានប៉ះពាល់ដល់សុខភាពនោះឡើយ។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានបន្តថា មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន បានត្រៀម លក្ខណៈគ្រប់គ្រាន់​ ខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋទាំងអស់មិនឲ្យពួកគាត់មានការព្រួយបារម្ភឡើយ​។

មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បើមានជំងឺផ្សេងៗសូមរួសរាន់មក កាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីក្រុមគ្រូពេទ្យជួយសង្គ្រោះនិងព្យាបាលបងប្អូនបានទាន់ពេលវេលា៕ អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម