Connect with us

កូវីដ-១៩

អ្នកលក់ភេសជ្ជៈតាមរទេះរុញនៅផ្សារអូរឫស្សីតេស្តឃើញវិជ្ជមានកូវីដ១៩

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសថា អ្នកលក់ភេសជ្ជៈតាមរទេះរុញ​នៅផ្សារអូរ​ឫស្សីតេស្តឃើញវិជ្ជមានកូវីដ១៩។

ប្រសិនបើអ្នកបានទិញភេសជ្ជៈពីអ្នកលក់តាមរទេះរុញ ចាប់​ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមិថុនា សូម​ដាក់​ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់​តាមដាន​សុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរាជធានីភ្នំពេញ រលកនៃការឆ្លងជំងឺកូវីដ១៩ ហាក់កំរើកឡើងវិញ​នាប៉ុន្មានថ្ងៃនេះ គេឃើញ​ផ្សារ​រដ្ឋមួយចំនួន រកឃើញអាជីវករ បុគ្គលិក-កម្មករ មានវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ ខណៈដែល​សកម្មភាព​សេដ្ឋកិច្ច​ត្រូវ​បាន​បើកឱ្យដំណើរ​ឡើងវិញកាលពីដើមខែមិថុនា។

ជាក់ស្ដែងការធ្វើតេស្តនៅផ្សារបឹងកេងកងកាលពីថ្ងៃម្សិលមិញ រកឃើញអ្នកវិជ្ជមានប្រមាណ ២០០ នាក់ ក្នុងចំណោមអ្នកធ្វើតេស្តជិត១ពាន់នាក់។ នេះមិនទាន់រាប់ចូលការដើរយកសំណាកនានា នៅតាមបណ្តាទីតាំងរោងចក្រមួយចំនួន នៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម