Connect with us

កូវីដ-១៩

ខេត្ត​តាកែវ ប្រកាស​ករណី​​ស្លាប់​ជនរងគ្រោះ ៤ នាក់ ​​អ្នក​ជំងឺ​ខ្លះឈឺ​រាប់​ខែ​ តេស្ត​មាន​កូវីដ១៩

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​តាកែវ​បាន​រាយការណ៍​ករណី​ស្លាប់ ជនរងគ្រោះ ៤ នាក់ ដោយសារ​ជំងឺ​កូវីដ ១៩។

មន្ទីរសុខាភិបាលខេត្ត​តាកែវ​បាន​បញ្ជាក់​ថា ករណីស្លាប់ស្ត្រីជនជាតិខ្មែរចំនួន១ នាក់ នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១ មាន​ឈ្មោះ សិន វណ្ណរី អាយុ ៥៨ឆ្នាំ មានអាសយដ្ឋាន នៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ។

ស្រ្តី​ខាង​លើ​ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកគិរីវង់ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលា ម៉ោង​១១:០០​នាទី​ព្រឹក ក្នុងស្ថានភាពហត់ដង្ហើមញាប់ ក្អក។ ដោយស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តែមិនអាចសង្គ្រោះបាន ក៏បាន​បាត់បង់ជីវិតនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៥:៥០ នាទីព្រឹក ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រី​រងគ្រោះ​បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវ៥-១៩ ។

ចំណែក​ករណីស្លាប់ជនជាតិខ្មែរចំនួន៣នាក់ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ បើ​យោងតាមរបាយការណ៍ពី មន្ទីរសុខាភិបាល​ខេត្ត ជនរងគ្រោះ​ទាំង ៣នាក់ គឺ៖

១-បុរសឈ្មោះ អ៊ុ ប៉ាង អាយុ ៦៧ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ វេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់របស់ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិព្រៃកប្បាស បានទទួលដំណឹងពីមរណភាពរបស់ឈ្មោះ អ៊ុ ប៉ាង នៅផ្ទះជនរងគ្រោះ។ ក្រុមគ្រូពេទ្យបានចុះទៅពិនិត្យសពនៅគេហដ្ឋានរបស់​​អ្នកជំងឺ​ និងបានសាកសួរពីប្រវត្តិជំងឺ គឺគាត់មានអាការៈមិនស្រួលខ្លួនប្រហែល១ខែ និងមានជំងឺប្រចាំកាយ (លើសឈាមរ៉ាំរ៉ៃ) រយៈពេល២២ខែមកហើយ។ ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សរកកូវីដ-១៩ លើសាកសព លទ្ធផលបង្ហាញមាន​វិជ្ជមាន។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ៦៧ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារ ជំងឺរលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ-១៩ ។

២-បុរសឈ្មោះទេព សឿន អាយុ៧១ឆ្នាំ មានអាសយដ្ឋាននៅភូមិខ្វាន់មាស ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលា ម៉ោង ២០:៤០នាទីយប់ ដោយសង្ស័យរោគសញ្ញាស្ទះពោះវៀន និងមានវិជ្ជមានកូវីដ-១៩។ ដោយស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយក៏នៅតែមិនអាចសង្គ្រោះបាន គាត់ក៏ស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០ នាទីរសៀល ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៧១ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសាររោគសញ្ញាស្ទះពោះវៀន និងមានវិជ្ជមានកូវីដ-១៩ ។

៣-ស្តីឈ្មោះ ឆេង វន្នី អាយុ៥៧ឆ្នាំ អាសយដ្ឋាននៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២១:៣០ នាទីយប់ ក្នុងស្ថានភាពហត់ដង្ហក់ និងមានជំងឺប្រចាំកាយ ( ទឹកនោមផ្អែម)។ ដោយស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ ក៏នៅតែមិនអាចសង្គ្រោះបាន ​ជនរងគ្រោះ​ក៏បាន​ស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥:៥០ នាទីរសៀល ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីជនជាតិខ្មែរអាយុ៥៧ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយ សារ ជំងឺរលាកសួតធ្ងន់ធ្ងរ វិបត្តិដកដង្ហើម និងមានវិជ្ជមានកូវីដ-១៩ និងមានជំងឺប្រចាំកាយ(ទឹកនោមផ្អែម)។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៦ ម៉ោង មុន

​ខ្យល់​កន្ត្រាក់​ បណ្ដាល​ឱ្យ​ដើមជ្រៃក្រឹម​មួយ​ដើម​ រលំ​សង្កត់​រ៉ឺម៉ក​កាហ្វេ និងកង់បីឥណ្ឌា​រងការខូចខាត

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ព្រាប កុល ៖ ថៃនឹងរងនូវភាពអាមាសនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀតក្រោយពេលដែលខ្លួនបានធ្វើឱ្យកម្ពុជាអស់ភាពអត់ធ្មត់ ឈានដល់ការប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ)

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ គាំទ្រសម្តេចធិបតី ជុំវិញការប្ដឹងថៃតុលាការអន្តរជាតិ និងយន្តការប្រើកម្លាំងការពារខ្លួន

នយោបាយ១០ ម៉ោង មុន

សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាព​របស់ទ័ពថៃ និងគាំទ្រ​ឱ្យរដ្ឋាភិបាលប្ដឹង​ទៅ​ ICJ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង​ព្រះរាជ​ពិធី​ទិវា​បរិស្ថាន​ជាតិ និងបរិស្ថានពិភពលោក នាថ្ងៃទី០៥ ខែមិថុនា

Sokha Hotels

ព័ត៌មានពេញនិយម