ជីវិតកម្សាន្ដ
មហាជននិងអ្នកសិល្បៈ បង្ហាញការសោកស្តាយចំពោះមរណភាព លោក វ័រ សារុន ម្ចាស់បទ “នារីមាកស៉ី”
ពិតជារឿងដ៏គួរឱ្យសោកស្តាយជាទីបំផុត ដែលតារាចម្រៀងជើងចាស់ល្បីឈ្មោះម្ចាស់បទ “នារីមាកស៉ី” និង “បទស្រស់អ្វីស្រស់ម្លេះ” បានទទួលមរណភាពហើយក្នុងជន្មាយុ ៧៧ឆ្នាំ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រុមព្រះសុរិយា។

បើតាមការឱ្យដឹងនៅព្រឹកថ្ងៃទី ០២ ខែមិថុនានេះ លោក វ័រ សារុន បានទទួលមរណភាពដោយជរាពាធ។ លោក វ័រ សារុន គឺជាស្រុកបាត់ដំបងដ៏ល្បីល្បាញដែលសំបូរកវីនិពន្ធអ្នកចម្រៀងប្រុសស្រីជាច្រើន ដែលមានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈសម័យទំនើប។
ចំណែកឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Heng Dara បានបញ្ជាក់ដែរថា លោក វ័រ សារុន ក៏ជាកវីនិពន្ធបទចម្រៀងបដិវត្តសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាជាមួយលោក ស៉ឹន ខាំចាន់តារ៉ុង, លោក យិន ឌីកាន និង ទូច ឆត្ថា ផងដែរ។ សូមដួងវិញ្ញាណក្ខន្ធលោកបានសុខស្ងប់ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ជាមួយដំណឹងនៃមរណភាពតារាចម្រៀងនិងកវីនិពន្ធរូបនេះ សិល្បករសិល្បការិនីព្រមទាំងមហាជន បានសម្តែងការចូលរួមសោកស្តាយនិងរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងបានចាត់ទុកជាការកាត់បង់ធនធានវីរសិល្បករដ៏ឆ្នើមហើយមានសមត្ថភាពរបស់ខ្មែរ ១រូបទៀត៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន