កីឡា
Rio Ferdinand ចាត់ទុកយុវជន Yamal និង D oue ជាគូប្រជែងជំនាន់ថ្មីបន្តពី Messi និង Ronaldo
វីរបុរស Manchester United លោក Rio Ferdinand បានយកខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal របស់ក្លិប Barcelona និង Desire Doue របស់ក្លិប Paris Saint-Germain ជាគូប្រជែងជំនាន់ថ្មីដែលបន្តវេនពីស្តេចបាល់ទាត់ទាំងពីរគឺ Lionel Messi និង Cristiano Ronaldo។

លោក Ferdinand បានធ្វើការប្រៀបធៀប ដោយចាត់ទុកកីឡាករវ័យក្មេងទាំង ២ ជាគូប្រកួតប្រជែងថ្មីសម្រាប់បាល់ទាត់បច្ចុប្បន្ន បន្ទាប់ពីឃើញពួកគេ បង្ហាញសមត្ថភាពល្អខ្លាំងនៅក្នុងពិភពបាល់ទាត់។ ជាក់ស្តែង ខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ១៩ ឆ្នាំ Desire Doue ទើបតែជួយឱ្យ PSG ឈ្នះពាន ៤ ក្នុងមួយរដូវកាល ជាពិសេសគឺពាន Champions League ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។

ចំណែកខ្សែប្រយុទ្ធសញ្ជាតិ អាស្ប៉ាញ វ័យ ១៧ ឆ្នាំ Lamine Yamal វិញ បានជួយឱ្យ Barcelona ឈ្នះពាន ៣ នៅរដូវកាលនេះដូចជា La Liga, Copa del Rey និង Spanish Super Cup ហើយគេក៏បានរួមចំណែកជួយឱ្យក្រុមអ្នកមានបុណ្យឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UCL ផងដែរ។
ថ្លែងប្រាប់សារព័ត៌មានកីឡា TNT Sports លោក Ferdinand បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដូចពួកយើងបានឃើញនាពេលឥឡូវនេះហើយ, យើងមានកីឡាករ ២ នាក់ ដែលបានគ្រប់គ្រងបាល់ទាត់អស់រយៈពេលជាច្រើនឆ្នាំ គឺអស់រយៈពេលជាច្រើនឆ្នាំក្នុងរជ្ជកាលរបស់ Messi និង Cristiano Ronaldo»។
លោក Ferdinand បានបន្តទៀតថា៖ «Lamine Yamal កំពុងឈានទៅរកការក្លាយជាតារាឆ្នើមម្នាក់ ប៉ុន្តែគេមិនបានឡើងដល់វគ្គផ្តាច់ព្រ័ត្រទេ។ គេឡើងត្រឹមវគ្គ ៨ ក្រុមចុងក្រោយ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Doue បានធ្វើវារួចរាល់ហើយនៅវគ្គផ្តាច់ព្រ័ត្រ។ តើយើងនឹងបានឃើញអំពីការផ្លាស់ប្តូរនៃរជ្ជកាលរបស់កីឡាករទាំង ២ ជាអ្នកស្នងបន្ទាប់ដែរឬទេ»?

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


