កីឡា
«រត់ដោយបេះដូង» សាយ ធ្វើឡើងគោលបំណងរៃអង្គាស់ថវិកាជួយកុមារខ្សោយសតិបញ្ញា
ព្រឹត្តិការណ៍រត់បែបសប្បុរសធម៌ «រត់ដោយបេះដូង» ដែលផ្ដួចផ្ដើមដោយតារាចម្រៀង សាយ ធ្វើឡើងកាលពីម្សិលមិញនេះក្នុងគោលបំណងរៃអង្គាស់ថវិកាជួយដល់កុមារខ្សោយសតិបញ្ញា និងបង្កើតទំនាក់ទំនងរវាងសាធារណៈជន និងកុមារៗខាងលើនេះ។

រូបភាពហេ្វសបុក Sroy Socheath
លោក សាយ បានឲ្យដឹងថា នេះព្រឹត្តិការណ៍រត់ប្រណាំង «រត់ដោយបេះដូង» នេះជាការរៀបចំលើកទី២ ហើយ ស្របពេលជាថ្មីនេះទទួលបានការចូលរួមច្រើន និងមានការផ្សព្វផ្សាយផុលផុសជាខ្លាំងដល់សាធារណៈជនទូទៅនៅកម្ពុជា។

រូបភាពផេក រៀម សុខភិរម្យ
តារាចម្រៀងនៅកម្ពុជារូបនេះបន្ថែមទៀតថា ថវិកាដែលប្រមូលបានពីព្រឹត្តិការណ៍រត់នេះនឹងយកទៅជួយដល់អង្គការសាលារៀនទន្សាដែលកំពុងមានកម្មវិធីពិសេសផ្ដល់ការអប់រំដល់កុមារខ្សោយសតិបញ្ញា។ មួយវិញទៀតនេះជាឱកាសបង្ហាញពីការស្រឡាញ់ដល់កុមារដែលមានបញ្ហាដូចនេះ និងជាការផ្សារភ្ជាប់រវាងសាធារណៈជនជាមួយពួកគេផងដែរ។

លោក សាយ និងលោក ស៊ីថូ ណាថាន់
ចំណែកលោក ស៊ីថូ ណាថាន់ តំណាងឲ្យក្រុមបាល់ទាត់ពិធីករកីឡានៅកម្ពុជា ក៏បានដឹកនាំក្រុមរបស់លោកមកចូលរួមព្រឹត្តិការណ៍សប្បុរសធម៌ខាងលើនេះដែរ និងបង្ហាញក្ដីរំភើបជាខ្លាំងដែលឃើញមានសាធារណៈជនចូលរួមច្រើន។ លោកក៏ដូចជាក្រុមទាំងមូលមានអារម្មណ៍រីករាយជាខ្លាំងដែលចូលរួមពិសេសវាបានបង្ហាញថាក្រុមបាល់ទាត់ពិធីករកីឡានៅកម្ពុជានៅជាមួយកុមារៗខ្សោយសតិបញ្ញាប្រកបដោយការស្រឡាញ់រាប់អាន និងបានផ្សព្វផ្សាយពីសកម្មភាពសប្បុរសធម៌នៅកម្ពុជា។

រូបភាពផេក Somnang Kin
ព្រឹត្តិការណ៍រត់ប្រណាំងបែបសប្បុរសធម៌ «រត់ដោយបេះដូង» នេះផ្ដួចផ្ដើមឡើងដោយតារាចម្រៀង សាយ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងពហុកីឡដ្ឋានជាតិ។ «រត់ដោយបេះដូង» ដែលធ្វើឡើងកាលពីល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នេះមានការសាធារណៈចូលរួមប្រហែល ៤០០-៥០០នាក់។ ទីតាំងរត់ធ្វើឡើងក្នុងបរិវេណបាល់ទាត់នៃពហុកីឡដ្ឋានជាតិ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


