ជីវិតកម្សាន្ដ
តារាចម្រៀង Dong-wook ចេញមុខការពារ Karina ក្នុងទស្សនៈនយោបាយកូរ៉េ
កាលពីថ្ងៃទី ៣១ ខែឧសភា តារាចម្រៀងប្រុស លោក JK Kim Dong-wook បានបង្ហោះរូបថតរថយន្តយុទ្ធនាការរបស់អ្នកនយោបាយ Kim Moon-soo នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ ដោយសរសេរថា Karina ត្រូវបានការពារយ៉ាងតឹងរឹងដោយពូនៅគ្រប់ទីកន្លែង ហើយប្រជាជនកំពុងគាំទ្រ លោក Kim Moon-soo ទាំងយប់ទាំងថ្ងៃដែរ។

តារាប្រុសថែមទាំងសរសេរបញ្ចាក់បន្ថែមថា៖ «សូមជូនសារជាតិដ៏មានមន្តស្នេហ៍ដោយកម្លាំង។ ខ្ញុំនឹងជាបន្ទាយចុងក្រោយនៃគណបក្សអភិរក្សនិយម។ ក្នុងនាមជាអ្នកការពារលទ្ធិប្រជាធិបតេយ្យសេរីរបស់ប្រទេសនេះ គ្មាននរណាម្នាក់នឹងធ្វើបាបចិត្តប្រជាជនដោយមិនបោះជំហានមកលើខ្ញុំនោះទេ»។
ពាក្យ ពូ ប្រើដោយលោក JK Kim Dong-wook ទំនងជាសំដៅទៅលើបុគ្គលដែលមានទំនោរទៅរកគណបក្សអភិរក្សនិយម។ អ្នកគាំទ្រមួយចំនួនបានឆ្លើយតបដោយបញ្ចេញមតិដូចជា «ពូនឹងការពារ Karina»។
កាលពីពេលថ្មីៗនេះ កញ្ញា Karina សមាជិក្រុមចម្រៀង aespa បានបង្កឲ្យមានភាពចម្រូងចម្រាសពាកព័ន្ធនឹងពណ៌នយោបាយ បន្ទាប់ពីបង្ហោះរូបថតពាក់អាវពណ៌ក្រហមដែលមានលេខ ២នៅលើវា។ នៅពេលដែលភាពចម្រូងចម្រាសកាន់តែខ្លាំង តារាស្រីបានលុបការបង្ហោះនេះ ហើយភ្នាក់ងាររបស់នាងគឺ SM Entertainment បាននិយាយថា Karina គ្រាន់តែបង្ហោះអំពីជីវិតប្រចាំថ្ងៃរបស់នាងនៅលើគណនី ដោយគ្មានចេតនានយោបាយអ្វីឡើយ ។
កាលពីមុន JK Kim Dong-wook ធ្លាប់បានលើកឡើងថា ធ្លាប់មានមនុស្សម្នាក់ប្រាប់ខ្ញុំថា ដោយសារអ្នកមិនមានទីភ្នាក់ងារ អ្នកនិយាយនយោបាយដោយមិនស្ទាក់ស្ទើរ។ សព្វថ្ងៃនេះ សូម្បីតែតារាមកពីទីភ្នាក់ងារធំៗក៏បញ្ចេញមតិយ៉ាងក្លាហានដែរ ដែលនាំឲ្យមានការសង្ស័យថា គាត់កំពុងសំដៅដោយប្រយោលទៅកាន់ Karina ។
ជាការឆ្លើយតប លោក JK Kim Dong-wook បានបកស្រាយថា ខ្លួននិយាយថា idols មិនមែន Karina ជាក់លាក់ទេ។ មាន idol ច្រើនណាស់ដែលខ្ញុំដឹងថា អ្នកណាគាំទ្របក្យលេខ២ ដោយសង្កត់ធ្ងន់ថា គាត់មិនបានជ្រើសរើសបុគ្គលជាក់លាក់ណាមួយឡើយ។
យ៉ាងណាមិញ លោក JK Kim Dong-wook តារាចម្រៀងកូរ៉េ-កាណាដា ត្រូវបានគេស្គាល់ថា ជាអ្នកមានទំនោរទៅរកគណបក្សអភិរក្សនិយម និងជាអ្នកគាំទ្រសំលេងរបស់អតីតប្រធានាធិបតីលោក Yoon Suk-yeol និងបេក្ខជន របស់គណបក្សអំណាចប្រជាជន (PPP) តំណាងដោយ លោក Kim Moon-soo ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េ Lee Dong-wook ជំរុញអ្នកគាំទ្រ ទៅបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខនេះ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


