សន្តិសុខសង្គម
ជនសង្ស័យ ហង្ស សំណាង និងបក្សពួក ០២ នាក់ ត្រូវតំណាងអយ្យការ បើកការស៊ើបសួរ ០៣ បទល្មើស
លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់នារសៀលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៥ នេះថា ករណី ជនសង្ស័យ ហង្ស សំណាង អ្នកសារព័ត៌មានម្នាក់ រួមទាំងបក្សពួក ០២ នាក់ទៀត ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យទាំង ០៣ នាក់ ពីបទ ទី០១.ធ្វើឲ្យខូចទឹកចិត្តកងទ័ព , ទី០២.ញុះញង់ឲ្យមានការរើសអើង និងទី០៣.ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា តាមមាត្រា ៤៧២ , ៤៩៤ , ៤៩៦ និង ៦១៦ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យទាំង ០៣ នាក់ រួមមាន ៖ ទី០១.ឈ្មោះ ហង្ស សំណាង ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ , ទី០២.ឈ្មោះ កុញ វាសនា ហៅ ស្នា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ និង ទី០៣.ឈ្មោះ រស់ អែវ ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិខ្មែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ ជនសង្ស័យទាំង ០៣ នាក់ បានបង្កើតមាតិកាបែបកំប្លែងចំអក សម្ដែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនជាទម្រង់ នៃវិជ្ជាជីវៈអ្នកសារព័ត៌មានទេ ទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន៕
អត្ថបទ ៖ សុភា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


