Connect with us

កូវីដ-១៩

ថ្ងៃទី៥នេះ ​ខេត្ត​សៀមរាប ប្រកាស​រក​ឃើញ​កូវីដ១៩ថ្មី​១៤៤នាក់ ស្លាប់​ម្នាក់ និង​ជា​សះស្បើយ​ចំនួន២៥នាក់

បានផុស

នៅ

សៀមរាប ៖ ខេត្តសៀមរាប ប្រកាស​រក​ឃើញ​ករណី​ថ្មី​កូ​វីត​១៩​ចំនួន ១៤៤​នាក់​, ស្លាប់​ម្នាក់ និង​មាន​ជាសះស្បើយ ២៥​នាក់​ចេញពី​មន្ទីរពេទ្យ នេះ​បើ​តាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ របស់ លោក​វេជ្ជបណ្ឌិត​គ្រុស ​សា​រ៉ា​ត ​ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋ​បាល​ខេត្តសៀមរាប​បានចេញ​ផ្សាយ​នៅ​យប់​ថ្ងៃទី​០៥ ខែ កក្កដា ឆ្នាំ​២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា​ មកទល់​ពេលនេះ​ខេត្តសៀមរាប​បាន​រក​ឃើញ​ករណី​ថ្មី​​អ្នក​វិជ្ជមាន​កូ​វិដ ១៩ ចំនួន ១៦៥២​នាក់ ​បានជា​សះស្បើយ ចំនួន ៦០៥​នាក់​ ស្លាប់ ១៨​នាក់ និង​១០៥៥​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ ម​ណ្ឌល​ច​ត្តា​ឡី​ស័ក សាលា​គរុ​ស​ល្យ​ ​និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក៕

ដោយ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម