Connect with us

កូវីដ-១៩

លោក វង សូត ជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តពិនិត្យចំពោះការអនុវត្តសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩

បានផុស

នៅ

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ចាក់នូវការជម្រុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បន្តពិនិត្យចំពោះសកម្មភាពនៃការអនុវត្តសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ឲ្បបានត្រឹមត្រូវដើម្បីបញ្ជៀសនូវភាពមិនប្រក្រតីណាមួយកើតឡើង។ លោកវង សូត ថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបការងារ ស្តីពី ស្ថានភាពកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមប្រព័ន្ធវីដេអូ (ZOOM)នាព្រឹកថ្ងៃអង្គារ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ខណៈដែលប្រទេសកម្ពុជាកំពុងតែរាតត្បាតដោយជម្ងឺដ៍កាចសាហាវកូវីដ១៩នោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋន្ត្រីបានសម្រចបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះសម្រាប់រយៈពេល៣ខែទៀតដែលនឹងចាប់អនុវត្តន៍ក្នុងខែកក្កដានេះតទៅដើម្បីជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ដែលកំពុងតែជួបការលំបាក។
សេចក្តីប្រកាសពត៏មានរបស់រាជរដ្ឋាភិបាលថ្មីៗនេះថា សម្រាប់ ប្រាក់ឧបត្ថម្ភរយៈពេល៣ខែទៀតជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះដោយទទួលផលប៉ះពាល់ពីជម្ងឺរាតត្បាតកូវីដ១៩នោះគឺនឹងត្រូវអនុវត្តន៍ចាប់ពីខែកក្កដា រហូតដល់ខែកញ្ញា ឆ្នាំ២០២១។ ដូចនេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែបន្តពិនិត្យចំពោះការអនុវត្តសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩អោយបានត្រឹមត្រូវដើម្បីបញ្ជៀសនូវភាពមិនប្រក្រតីណាមួយកើតឡើង។

សូមបញ្ចាក់ថា យោងតាមសេចក្តីជូនរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ចាក់មុននេះថា ដំណើរការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ ប្រាក់របស់រាជរដ្ឋាភិបាលនឹងជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុ ទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី៥ លើកទី៣នឹងបានអនុវត្តចាប់ ពីថ្ងៃទី២៥ ខែមិថុនា ដល់ ២៤ ខែកក្កដា ឆ្នាំ ២០២១ គឺមានរយៈពេល ៣០ថ្ងៃ ។
សេចក្តីជូនដំណឹងបានបន្ថែមថា កិច្ចការនេះនឹងត្រូវអនុវត្តតាមនីតិវិធីចំនួន១០ចំនុចសំខាន់ៗដូចខាងក្រោម៖

ទី១.ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងជុំទី៥ លើកទី១ រួចហើយ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយដោយមិនតម្រូវឱ្យមកសាលាឃុំ សង្កាត់ សារជាថ្មីទៀតទេ។
ទី២.ចំពោះគ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានជុំទី១១ ទាំងអស់នឹងត្រូវផុតសុពលភាពនៃការប្រើប្រា ស់ប័ណ្ណចាស់ ហើយដោយជំនួសមកវិញដោយប័ណ្ណជុំទី១៤ វិញ ។
ទី៣. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានប័ណ្ណសម ធម៌មានជុំទី១១ ដែលបានជាប់បន្តទៅជុំទី១៤ ត្រូវយកប័ណ្ណថ្មី ដែលផ្តល់ដោយរដ្ឋបាល ឃុំសង្កាត់ដើម្បីយកទៅបើកសាច់ ប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងដូចធម្មតា ដោយមិនតម្រូវឲ្យទៅផ្ទៀងផ្ទាត់ឡើងវិញនៅតាម ឃុំ សង្កាត់ នោះទេ លើកឡើងតែគ្រួសារ ដែលជាប់ថ្មីនៅជុំទី១៤ ត្រូវទៅផ្ទៀងផ្ទាត់នៅតាម ឃុំ សង្កាត់ ជាមុនសិនមុនទៅបើកប្រាក់នៅតាមបញ្ជរវីង ។
ទី៤. ករណីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានជុំទី១១ មិនបានជាប់នៅក្នុងជុំទី១៤ បន្តទៀត តែបានផ្ទៀងផ្ទាត់រួចហើយនៅតាមឃុំ សង្កាត់ និងមានលុយនៅសល់ ក្នុងគណនីរបស់ខ្លួននោះ អ្នកទទួលផលនៅអាចប្រើប្រាស់ប័ណ្ណជុំទី១១ ដើម្បីដកប្រាក់ ដែលនៅសល់នោះនៅគ្រប់បញ្ជវីងបាន តែអ្នកទទួលផលនោះមិនបានទទួលការឧបត្ថម្ភបន្តទៀតនោះទេ ។
ទី៥.ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងជុំទី២ លើកទី១ រួចហើយ លើកលែងតែជុំទី១១ ដែលមិនបានជាប់ជុំទី១៤ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយដោយមិនតម្រូវឱ្យមកសាលាឃុំ សង្កាត់ សារជាថ្មីទៀតទេ។
ទី៦. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានសុពលភាព ហើយមិនទាន់បានផ្ទៀងផ្ទាត់ទាំង ៤ជុំ និ ងគ្រួសារក្រីក្រ ដែលទើបទទួលបានប័ណ្ណសមធម៌ថ្មីសូមអញ្ជើ ញទៅផ្ទៀងផ្ទាត់នៅសាលា ឃុំ សង្កាត់ ណាមួយ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ក្នុងជុំទី៥ លើកទី២ នេះ។
ទី៧.ពេលទៅបើកប្រាក់ឧបត្ថម្ភជុំទី៥ លើកទី៣នៅតាមបញ្ជរវីង តម្រូវឱ្យអ្នកទទួលផលត្រូវភ្ជាប់ទៅជាមួយនូវឯកសារពាក់ព័ន្ធដូចគ្នានឹងការបើកប្រាក់ឧបត្ថម្ភលើកមុនៗផងដែរ ពិសេសប ណ្ណសមធម៌ ដែលនៅមានសុពលភាព និងត្រូវចងចាំលេខកូដសម្ងាត់។
ទី៨.ករណីភ្លេចលេខសម្ងាត់ សូមទំនាក់ទំនងអ្នកទទួលបន្ទុកកម្មវិធីនៅតាមឃុំ សង្កាត់ ឬ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ។
ទី៩.ក្នុងករណីប្រជាពលរដ្ឋ ឬ សាធារណជន ពិនិត្យឃើញភាពមិនប្រក្រតីណាមួយក្នុងការអនុវត្តកម្មវិធី ឬ ដកសាច់ប្រាកមិន បាននៅតាមបញ្ជរវីងណាមួយនោះ សូម សាធារណជន និងអ្នកទទួលផលទាំងអស់ ធ្វើការទំនាក់ទំនងជាមួយអ្នកកាន់កម្មវិធីនៅតាមឃុំ សង្កាត់ ឬ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឬ មន្ទីរផែនការ រាជធានី ខេត្តនីមួយៗ។
ទី១០. សូម គ្រួសារក្រីក្រ និងងាយរងគ្រោះ ទាំងអស់គោរពនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ នៅគ្រប់ទីកន្លែង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម