កូវីដ-១៩
មនុស្សពីរនាក់ ដេកស្លាប់ក្នុងផ្ទះដោយសារជំងឺកូវីដនៅកន្លែងផ្សេងគ្នាក្នុងសង្កាត់ស្ទឹងមានជ័យ២
ភ្នំពេញ ៖ មនុស្សពីរនាក់ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានដេកស្លាប់ក្នុងផ្ទះលុះដល់ក្រុមគ្រូពេទ្យចុះទៅយកសំណាកសព ជាលទ្ធផលគឺវិជ្ជមានកូវីដ១៩។

យោងតាមសេចក្តីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានឲ្យកម្ពុជាថ្មីដឹងថា នៅវេលាម៉ោង១៦និង៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដានេះនៅចំណុចផ្ទះគ្មានលេខក្រុម៤ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យមានស្ត្រីម្នាក់ឈ្មោះ កុយ ណារ៉េត អាយុ៥៩ឆ្នាំបានដេកស្លាប់ក្នុងផ្ទះហើយ ខណៈនោះអាជ្ញាធរបានរាយការណ៍ទៅក្រុមគ្រូពេទ្យឲ្យមកពិនិត្យសំណាកសពក៏ស្រាប់តែវិជ្ជមានកូវីដ១៩។

លោក សេង វ៉ាន់ថា បានបញ្ជាក់ទៀតថា លុះដល់ម៉ោង១៨និង២០នាទីយប់ថ្ងៃទី១០ខែកក្កដានេះដែរនៅចំណុចផ្ទះគ្មានលេខក្រុមទី៤ភូមិដំណាក់ធំ៤សង្កាត់ស្ទឹងមានជ័យទី២មានមនុស្សស្លាប់ម្នាក់ទៀតឈ្មោះ លឹម ចាប អាយុ ៩០ឆ្នាំ ហើយក្រុមគ្រូពេទ្យបានចុះមកពិនិត្យសំណាកសពគឺលទ្ធផលវិជ្ជមានកូវីដ១៩ផងដែរ។
ហើយផ្ទះសពទាំងពីរ គឺស្ថិតក្នុងក្រុមនិងភូមិជាមួយគ្នាទៀតផង។ លោកចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានបន្តថា ខណៈនេះមានអ្នកពាក់ព័ន្ធជាច្រើនជាមួយសពហើយគ្រូពេទ្យនិងបន្តយកសំណាក។ ក្នុងនោះក៏តម្រូវឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃចំពោះអ្នករស់នៅក្នុងផ្ទះជាមួយសពទាំងពីរ៕
ដោយ ៖ នរា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


